李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនធ្វើការឧទ្ទេសនាមអំពីផែនការនៃRCEPនាពេលអនាគត

2019-11-09 15:12:22 cri

       បន្ទាប់ពី​ដំណើរ​កិច្ច​ចរចាអស់​​រយៈពេល​ ៧ ឆ្នាំ​កន្លងទៅនេះ​ កិច្ច​ព្រមព្រៀង​នៃ​ទំនាក់ទំនង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយ​ក្នុងតំបន់ដែល​ហៅ​កាត់ថា​ RCEP ​ទទួលបាន​វឌ្ឍនភាព​សំខាន់ៗ​នាពល​ថ្មីៗ​នេះ​  ​ពោល​គឺ​ ប្រទេស​ជា​សមាជិក​ចំនួន​ ១៥ បានចេញផ្សាយ​សេចក្តី​ថ្លែងការណ៍​រួមមួយ​​​ថា​ នឹង​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​ជា​ផ្លូវ​ការ​នៅឆ្នាំ​២០២០ ។

       សន្និសីទ​កិច្ច​ការ​អចិន្ត្រៃ​យ៍​នៃ​ក្រុមប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗកន្លងទៅនេះ​ថា​ នៅ​ជំហានបន្ទាប់​​ នឹង​ជំរុញ​ដល់ភាគីពាក់ព័ន្ធ​នានា​ឱ្យ​បញ្ចប់​កិច្ច​ពិភាក្សា​លើ​បញ្ហា​ដែល​នៅ​សេសសល់​មួយ​ចំនួន​តូច​​ក្នុង​ពេល​ឆាប់​ៗ ។ ស្ថាប័ន​ពាក់ព័ន្ធ​នានា​ត្រូវ​ធ្វើកិច្ច​សម្របសម្រួល​ដើម្បី​បញ្ចប់​ការងារ​បន្ទាប់​ក្នុងឆ្នាំ​២០១៩នេះ ។​ ព្រមពេល​ជាមួយ​គ្នានេះ​​នឹង​​ជំរុញ​​ការ​ធ្វើ​កំណែទម្រង់​មានពាក់ព័ន្ធទៀតផង​​ ។

       កិច្ច​ចរចា​ស្តីពី​ RCEP ​គឺ​ផ្តួចផ្តើមឡើង​ដោយសហគមន៍​​​អាស៊ាន​កាល​ពី​ឆ្នាំ​ ២០១២  ។​ ​ប្រទេស​ដែល​ចូលរួម​កិច្ចចរចា​មាន​ចំនួន​ច្រើន​  ​មាន​ដំណាក់​កាល​អភិវឌ្ឍន៍​ខុសៗគ្នា​និង​មាន​​ពិពិធកម្ម​ផ្នែក​វប្បធម៌ប្រវត្តិសាស្ត្រ​ទំនៀម​ទម្លាប់​ប្រពៃណី​ ។

       លោក Yu Miaojie  អគ្គនាយករង​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវសម្រាប់​​ការអភិវឌ្ឍ​ជាតិ​នៃ​សកល​វិទ្យាល័យ​ប៉េកាំង​បាន​ថ្លែង​ថា​ ក្នុងរយៈពេល​ ៧ ឆ្នាំ​កន្លងទៅនេះ​ អាស៊ាន​បាន​ដើរ​តួនាទី​ជាស្នូល ហើយ​ចិន​បាន​ដើរ​តួនាទី​ជា​វិជ្ជមាន​ក្នុង​ដំណើរ​កិច្ច​ចរចា​ RCEP  ​។ បណ្តា​ភាគី​ពាក់ព័ន្ធ​នានា​សុទ្ធតែ​​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ស្វែងរក​ចំណុច​ដូច​គ្នា​ ហើយ​ទុក​ការ​ខ្វែង​គំនិត​គ្នា​នៅ​មួយ​អន្លើ​សិន​ ។  អាស៊ាន​និង​ចិន​គួរតែ​ដើរ​តួនាទី​ជា​វិជ្ជមាន​នា​ពេល​អនាគត​ ដើម្បី​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ដែលផ្តល់ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​និង​ឈ្នះ--ឈ្នះ​ឱ្យ​បាន​កាន់តែ​ច្រើនថែម​ទៀត​ ។

       លោក Wang Shouwen អនុរដ្ឋមន្ត្រី​នៃក្រសួង​ពាណិជ្ជកម្ម​ចិន​ឱ្យ​ដឹង​ថា​ ក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ RCEP មាន​វិធានការ​ការពារ​​តំបន់​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កង្វល់​ពី​ផលប៉ះ​ពាល់​​ចំពោះ​ឧស្សាហកម្ម​ ។ បន្ទាប់ពី​ការចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ អាច​​ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន​​ដល់ការ​នាំ​ចេញនៃ​ប្រទេស​ទាំងអស់​​ ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស