魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ម្តងទៀតដើម្បីជួយប្រទេស ចំនួន ៥ បង្កើត"អនាគតប្រកបដោយភាពច្នៃប្រឌិតថ្មី"

2019-11-09 16:07:51 cri

    លោក ​ស៊ី ​ជីនភីង ​ប្រធានរដ្ឋ​ចិន​នឹង​ចេញដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ក្រិក​នៅ​ថ្ងៃទី ​១០ ​ខែវិច្ឆិកា​ ខាងមុខនេះ​ព្រមទាំង​នឹង​ធ្វើដំណើរ​ទៅ​ប្រទេសប្រេស៊ីល​ដើម្បី​អញ្ជើញ​ចូលរួម​កិច្ចជំនួប​លើកទី ​១១ ​នៃ​មេដឹកនាំ​បណ្តាប្រទេស ​BRICS ​។​ក្នុងឱកាស​បើក​ទសវត្ស​ទី ​២ ​នៃ​កិច្ចសហប្រតិបត្តិការ​ រវាង​បណ្តាប្រទេស ​BRICS ​លោក ​ស៊ី ​ជីនភីង ​នឹង​ធ្វើ​អត្ថាធិប្បាយ​ជាថ្មីម្តងទៀត​លើ​"គំនិត ​BRICS ​"​របស់​ភាគីចិន​ដើម្បី​ជួយ​ប្រទេស​ចំនួន ​៥ ​បង្កើត​"អនាគត​ប្រកបដោយ​ភាព​ច្នៃ​ប្រឌិត​ថ្មី"។​

    លោកស្រី ​Chen ​Fengying ​អ្នកសិក្សាស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​ចិន​បាន​ថែ្លងថា ​ដំណើរទស្សនកិច្ច​របស់​លោក​ប្រធានរដ្ឋ​ចិន ​ស៊ី ​ជីនភីង ​នឹង​ជំរុញ​បន្ថែមទៀត​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​គុណភាពខ្ពស់​នៃ​"ខ្សែក្រវ៉ាត់​និង​ផ្លូវ"​និង​លើក​កម្ពស់​ការ​តភ្ជាប់គ្នា​រវាង​ចិន​និង​អឺរ៉ុប។​ទីផ្សារ​កំពុង​រីកចម្រើន​និង​បណ្តាប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ដែល​ជា​សមាជិក​នៃ​អង្គការ ​BRICS ​បាន​លេចចេញ​ជា​ន្តបន្ទាប់​ដែល​បាន​ជំរុញ​យ៉ាងខ្លាំង​នូវ​ដំណើរការ​ពហុភាគីភាវូបនីយកម្ម​នៃ​ពិភពលោក។​សេដ្ឋកិច្ចឌីជីថល​និង​បដិវត្ត​បច្ចេកវិទ្យា​នឹង​ក្លាយជា​ចំណុចផ្តោត​ដ៏​សំខាន់​នៃ​កិច្ចជំនួប ​BRICS ​នេះ។​

    រហូត​មកដល់​បច្ចុប្បន្ននេះ ​បណ្តាប្រទេស ​BRICS ​បានក្លាយជា​កម្លាំង​ស្ថាបនា​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ពិភពលោក ​កែលម្អ​នូវ​អភិបាលកិច្ច​ពិភពលោក​និង​លើកកម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ទំនាក់ទំនង​អន្តរជាតិ។​

    លោក ​Cui ​Hongjian ​នាយក​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​អឺរ៉ុប​នៃ​វិទ្យាស្ថាន​សិក្សា​បញ្ហា​អន្តរជាតិ​ចិន​ជឿជាក់​ថា ​ប្រឈមមុខ​នឹង​ការកើនឡើង​នៃ​ឯកតោភាគីនិយម​និង​ការ​ការពារ​និយម ​បណ្តាប្រទេស​កាន់តែច្រើន​កំពុង​ងាកទៅរក​កិច្ចសហប្រតិបត្តិការ ​BRICS ​ហើយ​រំពឹង​ថា ​អាច​រួមគ្នា​ធានា​រក្សា​នូវ​ពហុភាគីនិយម​ដើម្បី​ផ្តល់​នូវ​ថាមពល​ជា​វិជ្ជមាន​ទៅក្នុង​វិបុលភាព​និង​ការអភិវឌ្ឍ​នៃ​ពិភពលោក៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស