邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖ "ប្រាជ្ញាវេទិកាHongqiao" បានប្រមូលផ្តុំកម្លាំងនៃការបើកទូលាយនិងច្នៃប្រឌិតថ្មី

2019-11-09 17:04:12 cri

     ក្នុងវេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ Hongqiao ​ឆ្នាំ ២០១៩ ​កន្លងទៅនេះ ​ឥស្សរជន​ជាតិ​និង​អន្តរជាតិ​ចំនួន​ជាង ៤០០០ ​នាក់​បាន​​ផ្តល់​មតិយោបល់​អំពី​ការគាំទ្រ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច ​និង​ការគាំពារ​​យន្តការ​ពាណិជ្ជកម្ម​ពហុភាគី​ ​ ​។ ​វេទិកា​​​និង​​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​​​ជា​ច្រើន​​ដែល​កំពុង​​ដំណើរការ​ក្នុង​​បណ្តា​ពន្លា​​ពិព័រណ៍​នាំចូលចិនអន្តរជាតិ​  ​បាន​បង្ហាញ​នូវ​សូរសំឡេង​​យ៉ាង​ខ្លាំងក្លា​នៃ​យុគសម័យ ​ស្តីពី “ការបើកទូលាយនិង​ច្នៃប្រឌិត​ថ្មី  ​សហប្រតិបត្តិការ​និងឈ្នះ-ឈ្នះ”។

       វេទិកាសេដ្ឋកិច្ច​អន្តរជាតិ​Hongqiao ជា​វេទិកា​សន្ទនា​គ្នា​ជាន់ខ្ពស់​មួយ​សម្រាប់មជ្ឈដ្ឋាន​នយោបាយ​ ពាណិជ្ជកម្ម​និងអ្នក​សិក្សាស្រាវជ្រាវ​លើពិភពលោក ដោយ​ផ្តោត​សំខាន់ទៅលើ​វិស័យ​ជា​ច្រើន​ ដូច​ជាបរិយាកាស​អាជីវកម្ម​ ​ភាព​វៃឆ្លាតសិប្បនិមិ្មត កំណែទម្រង់​នៃ​អង្គការ​ពាណិជ្ជកម្មពិភពលោក​ ពាណិជ្ជកម្ម​អេឡិចត្រូនិក​និង​ការ​រួម​គ្នា​កសាង​សហគមន៍​រួម​វាសនា​នៃ​មនុស្ស​ជាតិ​ ។ វាគ្មិន​សំខាន់​ៗ​ជាង​ ៦០ រូប​បាន​អញ្ជើញ​ថ្លែងសុន្ទរកថា​នៅក្នុង​វេទិកានេះ​ ​ព្រមទាំង​បាន​​ពិគ្រោះ​ពិភាក្សាគ្នា​អំពី​​ការ​កែលម្អ​ប្រព័ន្ធ​អភិបាលកិច្ច​សេដ្ឋកិច្ច​ពិភពលោក​ ក្នុងន័យ​រួម​ចំណែកជា​បញ្ញា​ស្មារតី​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច​ពិភពលោកឱ្យ​កាន់តែ​​ល្អប្រសើរ ។

    ពិព៌រណ៍​នាំចូល​ចិន​អន្តរជាតិ​កំពុង​ដំណើរការ​យ៉ាងរលូន ។ វាមិនត្រឹមតែ​ជាវេទិកា​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​មួយ​ប៉ុណ្ណោះទេ ថែមទាំង​ជា​វេទិកា​ផ្លាស់ប្តូរ​ព័ត៌មាន​និង​ពិពិធកម្ម​គំនិត​ផងដែរ ។ សំឡេង​អំពី​ការបើកទូលាយ​និង​ច្នៃប្រឌិតថ្មី​លាន់ឮ​គ្រប់ទីកន្លែង​ពី​ពន្លាពិព័រណ៍​នានា​ដល់​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​Hongqiao វាមុខជា​នឹង​ប្រមូលផ្តុំជា​កម្លាំង​ដ៏ខ្លាំងក្លា​ដើម្បី​ប្រឆាំង​ការការពារនិយម​និង​គាំទ្រ​សកលភាវូបនីយកម្ម​ផ្នែកសេដ្ឋកិច្ច ជួយ​សេដ្ឋកិច្ច​ពិភពលោក​ងើបឡើង​និង​រស់រវើក​ឡើងវិញ ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស