李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ភាគីចិនសម្តែងការមិនពេញចិត្តនិងប្រឆាំងយ៉ាងដាច់ខាតចំពោះការវាយប្រហារនិងមួលបង្កាច់ទៅលើប្រព័ន្ធនយោបាយចិនពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក

2019-11-09 15:26:19 cri

       លោក ​Geng Shuang អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​ការសែត​កាលពី​ថ្ងៃទី ៨ ខែ​វិច្ឆិកា​ថា​ លោក Mike PomPeo រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​វាយ​ប្រហា​រនិង​មួលបង្កាច់​ទៅលើ​ប្រព័ន្ធ​នយោបាយ​ចិន​ ហើយ​ផ្សព្វផ្សាយពីអ្វី​ដែល​ហៅ​ថា​ “​ការ​គំរាមកំហែងរបស់​​ចិន​ ” ​។​​ ជា​ការ​ឆ្លើយ​តប​ ភាគី​ចិន​បាន​សម្តែង​ការ​មិន​ពេញចិត្ត​និង​ប្រឆាំង​យ៉ាង​ដាច់​ខាត​ចំពោះ​​ការនេះ​ ។

លោក​ Geng Shuang បាន​បញ្ជាក់​ថា​ បក្សកុម្មុយនិស្ត​ចិន​ជា​បក្សកាន់អំណាច​របស់​ប្រទេស​ចិន​ ។ ក្នុងដំណើរ​កិច្ច​ខិត​ខំ​តស៊ូ​រយៈពេល​ជិត​ ១០០ ឆ្នាំ​កន្លងទៅនេះ​ បក្សកុម្មុយនិស្តចិន​បាន​​តំណាង​ឱ្យ​និង​គាំ​ពារ​ផលប្រយោជន៍​របស់​ប្រជាជន​ចិន​ជា​និច្ច​  ហើយ​ទទួលបាន​ទំនុកចិត្ត​និង​ការ​គាំ​ទ្រ​ស្មោះដោយ​​អស់​ពី​ដួង​ចិត្ត​ពី​ប្រជាជន​​ចិន​ ។ ពាក្យ​សម្តី​របស់លោក Mike ​PomPeo​ គឺ​មិន​សាកសម​នឹង​នាទី​ជា​រដ្ឋមន្ត្រី​ការបរទស​អាមេរិក​ឡើង​ ហើយ​បាន​ឆ្លុះ​បង្ហាញពី​​ចេតនាបុគ្គល​​ ដែលព្យាយាម​​​ស្វែងរ​ក​សំឡេងគាំទ្រ​ខាង​នយោបាយ​​តាមរយៈទង្វើ​ប្រឆាំង​​ប្រទេស​ចិន​  ។ យើង​ខ្ញុំ​សូម​ដាស់​តឿន​ដល់​លោក​កុំ​ធ្វើ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ហេតុ​ផល​ថែមទៀត​ចំពោះ​ប្រទេស​ចិន​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស