邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខ្សែភាពយន្តផ្សាយផ្ទាល់គុណភាពភ្លឺច្បាស់បែប 4K ក្រោមចំណងជើងថា«ពិធីត្រួតពលនិងក្បួនព្យុហយាត្រាក្នុងថៃ្ងបុណ្យជាតិចិន ឆ្នាំ ២០១៩» បានចាក់បញ្ចាំងនៅប្រទេសក្រិក

2019-11-09 16:15:56 cri

      ​កាលពី​ថ្ងៃទី ៨ ​ខែ​វិច្ឆិកា​តាម​ម៉ោង​តំបន់  ​​ខ្សែភាពយន្ត​ផ្សាយផ្ទាល់​គុណភាព​ភ្លឺ​ច្បាស់​បែប 4K ​​ជា​ភាសា​ក្រិក​ក្រោមចំណងជើងថា«​​ពិធីត្រួតពលនិងក្បួនព្យុហយាត្រាក្នុងថៃ្ងបុណ្យជាតិចិន ឆ្នាំ ២០១៩​​»​ដែល​បាន​បង្ហាញ​អំពី​ពិធី​អបអរ​សារទរ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​គម្រប់​ខួប​ ៧០ ​ឆ្នាំ ​បាន​ចាក់បញ្ចាំង​នៅ​សកលវិទ្យាល័យ​ក្រុងអាថែន​ប្រទេស​ក្រិក​​។ ​នេះ​ជា​ការបញ្ចាក់​លើក​ដំបូង​លើ​លោក​នៃ​ខ្សែភាពយន្ត​មួយនេះ​ដែល​មាន​ការបញ្ចូល​សំឡេង​ជា​ភាសាក្រិក​​​ ។ ​ខ្សែ​ភាពយន្ត​នេះ​​ទទួល​បាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​បណ្តា​​និស្សិត​និង​គ្រូ​បង្រៀន​នៃ​​សកលវិទ្យាល័យ​អាថែន​។​

    ខ្សែភាពយន្ត​នេះ​បាន​ថត​និង​ផលិត​ដោយ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ដោយ​ឆ្លុះ​បញ្ចាំង​ពី​សមិទ្ធផល​ដ៏​អស្ចារ្យ​ដែល​សម្រេចបាន​ដោយ​ប្រទេសចិន​ដែល​ប្រកបដោយ​ភាព​បើក​ទូលាយ​និង​ទំនុកចិត្ត​ក្នុង​រយៈ​ពេល ​៧០ ​ឆ្នាំ​កន្លង​មក​និង​ស្មារតី​នៃ​ការ​រួម​សាមគ្គី​គ្នា​ទូទាំង​ប្រទេសចិន។​ខ្សែភាពយន្ត​នេះ​ត្រូវបាន​បកប្រែ​ជាង ​៤០ ​ភាសា​ដើម្បី​ចាក់ផ្សាយ​ទៅ​កាន់​ពិភពលោក​ទាំងមូល។​

    លោក​Konstantinos Grivas សាស្ត្រាចារ្យរង​នៃវិទ្យាស្ថាន​យោធា​នៃ​សកលវិទ្យាល័យ​អាថែន​បានថ្លែង​បន្ទាប់ពី​បានទស្សនា​ខ្សែភាពយន្ត​ស្តីពី​ពិធីត្រួតពល​និងក្បួនព្យុហយាត្រា​ឆ្នាំ ២០១៩ ថា ប៉ុន្មានឆ្នាំ​កន្លងមកនេះ ប្រទេសចិន​មានកម្រិត​ជឿនលឿន​លំដាប់​ពិពភលោក​ខាងវិស័យ​ជាច្រើន បាន​ក្លាយជា​ប្រទេសសំខាន់​មួយ​ដែលមាន​ឥទ្ធិពល​លើពិភពលោក ។ កម្លាំង​យោធា​នៃប្រទេសចិន​មានផល​ប្រយោជន៍​ដល់ការ​គាំពារ​សន្តិភាព​ពិភពលោក ។ លោក​បានថ្លែង​បន្តទៀតថា ពីគំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និងផ្លូវ​ក៏អាច​មើលឃើញថា គោលនយោបាយ​អន្តរជាតិ​នៃប្រទេសចិន​កំពុង​ណែនាំ​បណ្តាប្រទេសនានា​ឱ្យធ្វើកិច្ចសហប្រតិបត្តិការ​ជាជាង​ប្រឈមមុខ​ដាក់គ្នា ។ វាមាន​អត្ថន័យ​សំខាន់ណាស់​ចំពោះ​ការគាំពារ​ស្ថិរភាព​ពិភពលោក​និង​ការជំរុញ​ការអភិវឌ្ឍ​ពិភពលោក ៕

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស