魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អត្រានៃការនាំចូលនិងនាំចេញសរុបរបស់ប្រទេសចិនបានកើនឡើង ២,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនគិតត្រឹមរយៈពេល ១០ ខែក្នុងឆ្នាំនេះ

2019-11-09 16:10:22 cri

    យោងតាម​ទិន្នន័យ​ដែលបាន​ចេញផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​គយ​ចិន​កាលពី​ថ្ងៃទី ​៨ ​ខែ​វិច្ឆិកា ​បានឱ្យ​ដឹងថា ​ការនាំចូល​និង​នាំចេញ​សរុប​នៃ​ពាណិជ្ជកម្ម​ទំនិញ​របស់​ចិន​ក្នុង​រយៈ​ពេល ​១០ ​ខែ​នៅ​ឆ្នាំនេះ ​គឺ ​ឈាន​ដល់ ​២៥,៦៣ ​ទ្រីលាន​យាន់​ប្រាក់ចិន​ដែល​បាន​កើន​ឡើង ​២,៤ ​ភាគរយ​បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន។​

    ការនាំចូល​និង​នាំចេញ​របស់ចិន​ទៅកាន់​ទីផ្សារ​សំខាន់ៗ ​ដូចជា ​សហភាពអឺរ៉ុប ​អាស៊ាន​និង​បណ្តាប្រទេស​នៅតាម​បណ្តោយ​ខ្សែក្រវាត់​និង​ផ្លូវ​បាន​កើនឡើង។​ក្នុង​រយៈពេល ​១០ ​ខែ​ដំបូង​នៅ​ឆ្នាំនេះ ​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ចិន​និង​អាស៊ាន ​មានចំនួន ​៣.៥៤ ​ទ្រីលាន​យាន់​ប្រាក់ចិន ​បាន​កើនឡើង ​១១,៩% ​ហើយ​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ចិន​និង​សហភាពអឺរ៉ុប​មាន​ចំនួន ​៣,៩៨ ​ទ្រីលាន​យាន់​ប្រាក់ចិន​ខណៈ​ទំហំ​ពាណិជ្ជកម្មសរុប​រវាង​ចិន​និង​អាមេរិក​លើស​ពី ​៣ ​ទ្រីលាន​យាន់​ប្រាក់ចិន។​សហគ្រាស​ឯកជន​ចិន​បាន​ក្លាយជា​អង្គភាព​ពាណិជ្ជកម្ម​បរទេស​ធំ​ជាងគេ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស