魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូងថែ្លងថា គួរតែបន្តរក្សានូវយន្តការនៃពាណិជ្ជកម្មសេរី

2019-11-08 16:32:50 cri

    លោក ​Moon ​Jae-in ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ថែ្លង​នៅ​ទីក្រុង​សេអ៊ូល​កាលពី​ថ្ងៃទី ​៧ ​ខែវិច្ឆិកា ​ថា ​គួរតែ​បន្តរក្សា​នូវ​យន្តការ​នៃ​ពាណិជ្ជកម្ម​សេរី​និង​ប្រឆាំង​នឹង​ការ​ការពារ​និយម​ផែ្នក​ពាណិជ្ជកម្ម​ ហើយ​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់។​

    លោកបាន​ថែ្លងថា ​ប្រសិនបើ​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ត្រូវបាន​ចុះហត្ថលេខា​នៅ​ទីបំផុត ​នោះ ​វានឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការស្តារ​ឡើង​វិញ​និង​ពង្រីក​របៀប​រៀបរយ​នៃ​ពាណិជ្ជកម្ម​សេរី។​កូរ៉េខាងត្បូង​នឹង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ​ក្រោយ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស