孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគ្រាសសហភាពអឺរ៉ុបជិត៧៥០បានចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីពីរ គុណភាពនិងកម្លាំងនៃសហគ្រាសដែលចូលរួមពិព័រណ៍ត្រូវបានលើកកម្ពស់ឥតឈប់ឈរ

2019-11-08 14:37:02 cri

    ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើកទីពីរ​កំពុង​ដំណើរការ​នៅក្រុង​សៀងហៃ ។​ កាលពី​ថ្ងៃទី៧​ខែវិចិ្ឆកា​ លោក​ Gaofeng​ អ្នកនាំពាក្យ​នៃក្រសួង​ពាណិជ្ជកម្ម​ចិនបាន​ថ្លែងនៅ​ក្រុងប៉េកាំងថា ​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​ក្នុងឋានៈជា​ផលិតផលសាធារណៈអន្តរជាតិ​សម្រាប់​ការធ្វើពាណិជ្ជកម្មអន្តរជាតិ បានបង្កើតវេទិកាសម្រាប់ពាណិជ្ជករចូលរួមពិព័រណ៍និងពាណិជ្ជករទិញទំនិញមកពីប្រទេសនានាលើពិភពលោកពិគ្រោះពិភាក្សា​អំពី​ពាណិជ្ជកម្ម​ ។ សភាពការណ៍ទូទៅនៃការអនុវត្តការចុះឈ្មោះទិញទំនិញនៃពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើកទីមួយគឺល្អប្រសើរ ។

    លោក Gaofeng ថ្លែងថា សហគ្រាស​សហភាពអឺរ៉ុប​ជិត៧៥០​បាន​ចូលរួម​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើកទីពីរ​ គុណភាពនិងកម្លាំងនៃសហគ្រាសដែលចូលរួមពិព័រណ៍បានលើកកម្ពស់ឥតឈប់ឈរ ដោយបង្ហាញថា ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​បាននាំមក​នូវ​ផលប្រយោជន៍ជាក់ស្តែងដល់សហគ្រាសសហភាពអឺរ៉ុប ។ បច្ចុប្បន្ននេះ មានសហគ្រាសជាង៤០នៃសហភាពអឺរ៉ុប​បាន​ចុះឈ្មោះចូលរួមពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើកទីបីដែលនឹង​ធ្វើឡើង​នៅឆ្នាំក្រោយ ។ ​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​គឺមានកម្លាំងទាក់ទាញយ៉ាងខ្លាំង ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស