孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងបើកទ្វារកាន់តែទូលំទូលាយ

2019-11-08 17:29:54 cri

    ប្រទេសចិន​ជារបស់​ពិភពលោក ​។ ការបើកទូលាយ​ជាសញ្ញា​បញ្ជាក់​យ៉ាង​ច្បាស់លាស់​របស់​ប្រទេសចិន​នាពេល​បច្ចុប្បន្ន ។ ​ប្រទេសចិន​ដើរលើ​មាគ៌ាដ៏​សមស្រប​នៃ​ចរន្ត​សកលភាវូបនីយកម្ម​យ៉ាង​សកម្ម ​ប្រកាន់ខ្ជាប់​គោលនយោបាយ​ជាតិ​ដោយ​ឈរ​មូលដ្ឋាន​នៃការបើកទូលាយ​ចំពោះ​អន្តរជាតិ​ ឱប​ក្រសោប​ពិភពលោក ​រៀនសូត្រ​ពី​ពិភពលោក​និងរួម​វិភាគទាន​ដល់​ពិភពលោក ​។ របាយការណ៍​នៃសមាជ​បក្ស​កុម្មុយនិស្តចិន​លើកទី១៩​បានកំណត់​យ៉ាង​ច្បាស់លាស់​អំពីការកំណត់​ទិសដៅ​យុទ្ធសាស្ត្រ​ស្តីពី​បង្កើត​ស្ថានភាពថ្មី​បែប​បើកទូលាយ​ដោយ​គ្រប់ជ្រុង​ជ្រោយ ។​ ឈរ​នៅលើ​ទីតាំង​​ចាប់ផ្តើមថ្មី​ក្នុង​ប្រវត្តិសាស្ត្រ​ លោក​ស៊ីជីនភីង​បាន​គូសបញ្ជាក់ថា​ ប្រទេសចិន​នឹង​បើកទ្វារ​កាន់តែ​ទូលំទូលាយ ។​

    ពី​ហេដ្ឋារចនាសម្ព័ន្ធ​ដល់​ការកែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ ពីទំនាក់ទំនង​ពាណិជ្ជកម្ម​ដល់​ការផ្លាស់ប្តូរ​វប្បធម៌​ “ខ្សែក្រវាត់​និងផ្លូវ”​បានផ្តល់​ផលប្រយោជន៍​ដល់​ពិភពលោក ​។ បច្ចុប្បន្ននេះ​ ​​មាន​ប្រទេស​ចំនួន​១៣៧និង​អង្គការ​អន្តរជាតិ​ចំនួន៣០​បាន​ចូលរួម​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​ខ្សែក្រវាត់​និងផ្លូវ ។​ តាម​របាយការណ៍​ដែល​ធនាគារ​ពិភពលោក​បានប្រកាស​នៅពេលថ្មីៗ​កន្លងទៅនេះ ​បាន​បង្ហាញថា​​ “ខ្សែក្រវាត់​និងផ្លូវ”​បាន​កាត់បន្ថយ​ចំណាយ​​តម្លៃដើម​នៃ​ចរាចរណ៍​ទំនិញ ​ប្រសិនបើ​បន្តអនុវត្ត​នឹងនាំឱ្យ​មនុស្ស​ចំនួន៣២​លាននាក់​ចេញផុតពី​ភាពក្រីក្រ​កម្រិត​មធ្យម​ ហើយមាន​អត្រារួម​វិភាគទាន​ចំពោះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ប្រហែល​១,៩ភាគរយ ។ ​នេះជា​វិភាគទាន​ដ៏​សំខាន់​មួយដែល​​​បានផ្តល់​ចំពោះ​ការជំរុញ​ការកសាង​ប្រព័ន្ធ​សេដ្ឋកិច្ច​បើកទូលាយ​ពិភពលោក​តាមរយៈ​ការបើកទូលាយ​របស់ចិន ។

    ការបើកទូលាយ​និងអភិវឌ្ឍន៍​របស់ចិន​ ក៏បាន​បើកទ្វារ​នៃ​ឱកាស​ចំពោះ​បណ្តា​ប្រទេសនានា​លើ​ពិភពលោក​ផងដែរ ​។ ​នាពេលដ៏ខ្លី​ខាងមុខនេះ​ ​លោក​ប្រធានរដ្ឋចិន​ស៊ីជីនភីង​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ក្រិកនិង​ប្រេស៊ីល ​ហើយ​អញ្ជើញ​ចូលរួម​កិច្ចជំនួប​ពិភាក្សា​ការងារ​រវាង​មេដឹកនាំ​អង្គការ​ BRICS ​ផងដែរ ។ ​សាធារណមតិ​អន្តរជាតិ​រំពឹងទុកថា​ ភាព​បើកទូលាយ​របស់ចិន​នឹង​កាន់តែ​ល្អប្រសើរ​ថែមទៀត ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស