马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគមន៍អន្តរជាតិបន្តយកចិត្តទុកដាក់ចំពោះពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី២

2019-11-08 15:36:11 cri

ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិលើក​ទី​២បាន​សម្ពោធ​បើក​នៅ​ទី​ក្រុង​សៀងហៃកាល​ពី​ថ្ងៃ​ទី​៥ខែ​វិច្ឆិកា ​សហគមន៍​អន្តរជាតិ​នៅតែ​បន្ត​ផ្តោត​យកចិត្ត​ទុកដាក់​ដដែល។អ្នក​ប្រាជ្ញ​ ​អ្នក​ជំនាញ និង​ឥស្សរជន​មជ្ឈដ្ឋាន​នយោបាយ​និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ជា​ច្រើនបាន​ថ្លែងថា​​ប្រទេស​ចិន​បាន​ពង្រីក​ការ​នាំ​ចូល​តាម​រយៈ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ ​និង​ផ្តួច​ផ្តើម​គំនិត​ឱ្យមាន​ការ​រួម​គ្នា​កសាង​សេដ្ឋកិច្ច​ពិភពលោក​កិច្ច​សហប្រតិបត្តិការ​បែប​បើក​ទូលាយ ​ច្នៃ​ប្រឌិតនិង​ចែករំលែក​ ការ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ទំនួល​ខុសត្រូវ​និង​ចក្ខុវិស័យពិភពលោក​របស់​ប្រទេស​ចិន ​ការ​ពង្រីក​ការ​បើក​ទូលាយ​ថែម​មួយ​កម្រិត​ទៀត​នៃ​ប្រទេស​ចិន​នឹង​ផ្តល់​កាលានុវត្តភាពកាន់តែ​ថ្មី​ដល់​ពិភពលោក។

សហគ្រាស​ជា​ច្រើន​ក្នុង​ចំណោមជា​សហគ្រាស​កំពូល​ចំនួន​៥រយ​លើ​ពិភពលោកដែល​មាន​វត្តមាន​​នៅ​ក្នុង​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​២​សុទ្ធតែ​បាន​សម្តែង​នូវ​បំណង​ក្នុង​ការ​រួម​គ្នាកសាង​អនាគត​ជា​មួយ​ប្រទេស​ចិន។ពួក​គេ​បាន​ថ្លែង​ថា​ វិធានការ​មួយ​ចំនួន​របស់​ប្រទេស​ចិន​ស្តីពី​ពង្រីក​ការ​បើក​ទូលាយ​និង​បន្ត​កែ​លម្អ​បរិយាកាស​អាជីវកម្មគួរ​ឱ្យ​លើក​ទឹកចិត្ត។

សហគ្រាស​បរទេស​ដែល​ចូល​រួម​តាំង​ពិព័រណ៍​បាន​ថ្លែង​ថា ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​ជា​ពិព័រណ៍​ដំបូងគេ​និង​មាន​ភាព​ឱឡារិកលើ​ពិភពលោក​ដែល​បាន​ផ្តល់​វេទិកាការ​កិច្ច​សហប្រតិបត្តិការ​និង​ផ្លាស់ប្តូរ​សម្រាប់​សហគ្រាស​​លើ​ពិភពលោក។ពួកគេក៏​បាន​បង្ហាញ​ថានឹង​ចូលរួម​ពិព័រណ៍​នេះ​ទៀត​នៅ​ឆ្នាំ​ក្រោយ​។

អ្នកបកប្រែ:马小青
ប្លុកពិសេស