马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx/1.26.1

រដ្ឋមន្រ្តីពាណិជ្ជកម្មថៃបង្ហាញថា ពិព័រណ៍នាំចូលចិនអន្តរជាតិធ្វើឱ្យទំនិញថៃតភ្ជាប់នឹងទីផ្សារអន្តរជាតិកាន់តែច្រើន

2019-11-08 14:58:30 cri

លោកSomdetSusomboonឧបនាយករដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ពាណិជ្ជកម្មថៃ​បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ពិធី​សម្ពោធ​បើក​នៃ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​២​ដែល​ធ្វើ​នៅ​ទី​ក្រុង​សៀងហៃ​ពី​ថ្ងៃ​ទី​៥ដល់​ថ្ងៃ​ទី​៦ខែ​វិច្ឆិកា។​លោក​បាន​ថ្លែង​ថា ​ប្រទេស​ថៃ​ទន្ទឹង​រង់ចាំ​បង្ហាញ​លក្ខណៈពិសេស​របស់​ទំនិញ​ថៃទៅ​កាន់​ពិភពលោក​តាម​រយៈ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិដែល​ជា​វេទិកា​សំខាន់​នៃ​ពាណិជ្ជកម្ម​ពិភពលោក។

លោក​បាន​បង្ហាញថា ​ប្រទេស​ថៃ​បាន​ជ្រើសរើស​សហគ្រាស​ដ៏​មាន​គុណភាព​ខ្ពស់​ចំនួន​៤៦​ឱ្យ​ចូលរួម​ពិព័រណ៍​​នាំ​ចូល​ចិន​អន្តរជាតិ​លើក​នេះ​​មាន​ដូចជា​សម្ភារៈ​ប្រើប្រាស់​ក្នុង​ជីវភាពប្រចាំ​ថ្ងៃ​ ​គ្រឿង​អលង្កា ​ផលិតផលកសិកម្ម ​និង​ផលិតផល​ទេសចរណ៍ជា​ដើម ​តាម​ការ​ប៉ាន់​ប្រមាណ​ថា ទំហំទឹកប្រាក់​ជួញដូរនឹង​លើស​ពី​១ពាន់​៥រយលាន​ប្រាក់បាតថៃ។ព្រម​ពេល​ជា​មួយ​គ្នា ​រាជរដ្ឋាភិបាល​ថៃ​នឹង​ជំរុញ​សហគ្រាសថៃ​ចំនួន​ជាង​១រយបើក​ហាង​លក់ទំនិញ​តាម​បណ្តាញ​អ៊ីនធើណែត​នៅ​ប្រទេស​ចិន។

លោក​បន្តថា ​ប្រទេស​ចិន​បាន​ក្លាយ​ទៅ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​នៃ​ប្រទេស​ថៃ​ក្នុង​រយៈ​ពេល​៦​ឆ្នាំ​ជាប់​គ្នា។លោក​ជឿជាក់​ថា ​ពិព័រណ៍​នាំ​ចូលចិន​អន្តរជាតិ​អាច​ធ្វើ​ឱ្យ​សហគ្រាស​និង​ទំនិញ​ថៃតភ្ជាប់​ជា​មួយ​នឹង​ទីផ្សារ​អន្តរជាតិកាន់តែ​ច្រើននិង​កាន់តែ​ធំ។លើស​ពី​នេះ​ទៅ​ទៀត ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​សហគ្រាស​ចិន​នឹង​ជួយ​កាត់បន្ថយភាពខាត​បង់​ពាណិជ្ជកម្ម​ដែល​កើតឡើង​ដោយ​ការ​អនុវត្ត​គោលនយោបាយដាក់​របាំង​ពាណិជ្ជកម្ម​របស់​អាមេរិក។

អ្នកបកប្រែ:马小青
ប្លុកពិសេស