魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Vladimiy Norov អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃថែ្លងថា គំនិតផ្តួចផ្តើម"ខ្សែក្រវ៉ាត់និងផ្លូវ" គឺជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍនៃបណ្តាប្រទេសជាសមាជិកនានា

2019-11-08 16:53:26 cri

    ពិព័រណ៍​ពាណិជ្ជកម្ម​ផែ្នក​សេវាកម្ម​ស្តីពី​គំនិត​ផ្តួច​ផ្តើម​"ខ្សែក្រវ៉ាត់​និង​ផ្លូវ" នៃ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​ ២ ​បាន​ធ្វើឡើង​នៅ​ទីក្រុង​សៀងហៃ​កាលពី​ថ្ងៃទី ​៧ ​ខែវិច្ឆិកា។​លោក​ Vladimiy ​Norov​ អគ្គលេខាធិការ​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​បាន​ចង្អុល​បង្ហាញ​នៅក្នុង​កិច្ចប្រជុំនេះ​ថា ​គំនិត​ផ្តួច​ផ្តើម​"ខ្សែក្រវ៉ាត់​និង​ផ្លូវ" ​បាន​ក្លាយជា​កម្លាំង​ចលករ​ថ្មី​មួយ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ដូចជា​គមនាគមន៍ ​ចរាចរណ៍​ទំនិញ​ជាដើម​នៅ​ក្នុង​បណ្តាប្រទេស​ជា​សមាជិក​នានា​នៃ​អង្គការសហប្រតិបត្តិការ​សៀងហៃ​ថែមមួយ​កម្រិត​ទៀត។​

    លោក​ Vladimiy ​Norov ​បាន​សង្កត់ធ្ងន់​ថា ​បន្ទាប់ពី​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ដំបូង ​បណ្តាប្រទេស​នៅតាម​បណ្តោយ​"ខ្សែក្រវ៉ាត់​និង​ផ្លូវ" ​បាន​ក្លាយជា​ទីផ្សារ​នាំចូល​ដ៏​សំខាន់​សម្រាប់​ប្រទេសចិន។​គំនិត​ផ្តួច​ផ្តើម​"ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ" ​បាន​លើកកម្ពស់​ការអភិវឌ្ឍ​ជាទូទៅ​នៃ​សេដ្ឋកិច្ចជាតិ​និង​សុខុមាលភាព​សង្គម​នៃ​បណ្តាប្រទេស​នៅតាម​បណ្តោយ។​លោក​រំពឹងថា ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​ ២​នឹង​ជំរុញ​ការអភិវឌ្ឍ​លើ​វិស័យ ​គមនាគមន៍ ​ចរាចរណ៍​ទំនិញ​និង​ពាណិជ្ជកម្ម​ផែ្នក​សេវាកម្ម​ក្នុង​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្តួច​ផ្តើម​"ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ" ​ជាពិសេស ​គឺ​ពង្រឹង​ការ​អភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​នៅ​ទូទាំង​តំបន់​អឺរ៉ុប​និង​អាស៊ី៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស