邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈដ្ឋានពាណិជ្ជកម្មម៉ាឡេស៊ីកោតសរសើរចំពោះពិព័រណ៍នាំចូលចិនអន្តរជាតិដោយទទួលស្គាល់ថា ទីផ្សារចិនពិតជាធំសម្បើម សហគ្រាសសកលលោកគួរចូលរួម

2019-11-08 14:54:04 cri

      ​« ខ្ញុំ​ឯកភាព​ខ្លាំង​ចំពោះ​ប្រសាសន៍​របស់​លោក​ប្រធានរដ្ឋចិន ស៊ី ជីនភីង ​ដែល​បាន​លើកឡើង​ថា  -- ​ទីផ្សារ​ចិន​ធំបែប​នេះ​ ​ស្វាគមន៍​អ្នកទាំងអស់គ្នា​ចូលរួម​។ ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ (CIIE)​បាន​បង្ហាញ​យ៉ាង​ពេញលេញ​ថា ​ប្រទេស​ចិន​មាន​ឆន្ទៈ​​ចែករំលែក​នូវ​​លទ្ធផល​អភិវឌ្ឍន៍​ជាមួយ​​សកលលោក។​ »

  -- នេះបើតាម​លោក​​ប្រធាន​សភា​ពាណិជ្ជកម្ម​​​ម៉ាឡេស៊ី ​។ ​

      លោកបាន​បន្ត​ថា  ​ទីផ្សារចិន​​មាន​ទំហំ​ធំសម្បើម​ណាស់ ​ដោយសារ​​មាន​ប្រជាជន​​ជាង 1000  លាននាក់​  ​អាច​ជួយ​ដល់​​ការអភិវឌ្ឍនៃ​សហគ្រាស​​ម៉ាឡេស៊ី​។ ​ថែមពីនេះទៀត  ​​ប្រទេស​ចិន​កាន់តែ​បើកទូលាយ​ ​​​រក្សា​បាន​នូវ​​កំណើនសេដ្ឋកិច្ច​​ ​ហើយ​មាន​ឆន្ទៈ​​​ចែករំលែក​​នូវ​​លទ្ធផល​​ជាមួយ​សកលលោក​​  ​និង “ចាប់ដៃ​​” គ្នា​ ​ ដែលនេះ​មាន​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​នៃ​​សេដ្ឋកិច្ច​ពិភពលោក។

      សូមបញ្ជាក់ថា ​សហគ្រាស​ម៉ាឡេស៊ី​ចំនួន ២៩ ​បាន​ចូលរួម​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​នេះ​ ​​ដោយ​បាន​​បង្ហាញ​ម៉ាក​ជាតិ​ម៉ាឡេស៊ី​ចំនួន​ជាង ៥០ ​។ ​​គ្រប់​មជ្ឈដ្ឋាន​ម៉ាឡេស៊ី​សុទ្ធ​តែ​វាយតម្លៃ​ខ្ពស់​ចំពោះ​​លទ្ធផល​​ដែល​ទទួល​បាន​ពី​ការបន្ត​ចូលរួម​ពិព័រណ៍ ​CIIE ​នៅចិន​ ​ហើយ​បាន​បង្ហាញ​ជា​បន្តបន្ទាប់​ថា ​នឹង​ចូលរួម​ពិព័រណ៍​លើក​ក្រោយ​ទៀត៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស