李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីពាណិជ្ជកម្មចិនថ្លែងថា ប្រទេសចិននឹងបន្តពង្រីកការបើកទូលាយផ្នែកថាមពល

2019-11-08 15:22:55 cri

       លោក Ren Hongbin ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មចិន​បានថ្លែង​ក្នុង​មហាសន្និបាត​ពាណិជ្ជកម្មប្រេង​ចិន​អន្តរជាតិ​លើកទី​ ៨ កាលពីថ្ងៃទី​ ៨ ខែ​វិច្ឆិកា​ថា​ ប្រទេស​ចិន​នឹង​បន្តពង្រីក​ភាព​បើកទូលាយ​ផ្នែក​ថាមពល​ ដើម្បីផ្តល់​កាលានុវត្ត​ភាព​សម្រាប់កិច្ច​សហប្រតិបត្តិការ​កាន់តែ​ច្រើន​និងកាន់តែ​ល្អ​ដល់បណ្តា​ប្រទេស​នានា ។

       លោក​Ren Hongbin បានបញ្ជាក់​ថា​ ប្រទេស​ចិន​នឹង​ដើរ​តួនាទី​វិជ្ជមាន​ក្នុងវិស័យ​ប្រេង​និង​ឧស្ម័ន​លើពិភពលោក ។ ប្រទេស​ចិន​មាន​ឆន្ទៈរួមសហការ​ជាមួយ​ភាគីនានា​ក្នុង​ការ​បង្កើន​​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ថាមពលរវាង​ប្រទេស​តាម​បណ្តោយ​ “ខ្សែក្រវាត់និងផ្លូវ​ “​  ក៏​ដូចជា​នឹង​ជំរុញ​​ការ​ធ្វើ​កំណែទម្រង់​នៃ​​ការ​នាំចូល​ប្រេង ព្រមទាំង​ជំរុញ​​​កំណែទម្រង់​និង​ភាព​ច្នៃប្រឌិត​ថ្មី​នៃ​​ប្រព័ន្ធ​ប្រេងនិងឧស្ម័ន​  ពង្រីក​ការ​អនុញ្ញាតឱ្យសហគ្រាស​កាន់តែ​ច្រើន​ចូលក្នុង​ទីផ្សារ​ ដើម្បីធ្វើ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​ថាមពល​គ្រប់ជ្រុង​ជ្រោយ​ ។  ប្រទេស​ចិន​នឹង​រួម​សហការជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​ការ​ទប់ទល់​នឹង​បញ្ហា​ថ្មីៗ​អំពី​ថាមពលពិភពលោក​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​​ស្ថិរភាព​នៃទីផ្សារ​ថាមពល​លើពិភពលោក​ និង​គាំ​ពារ​សន្តិសុខ​នៃ​ថាមពល​សកលលោក ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស