李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈមណ្ឌលមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកដំណើរការជាផ្លូវការ

2019-11-08 14:56:37 cri

       កាលពី​ថ្ងៃទី ៧ ខែ​វិច្ឆិកា  ​មជ្ឈមណ្ឌល​​​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ​នៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​បើក​ដំណើរ​ការ​ជាផ្លូវការ​  ។  ព្រមពេល​ជាមួយ​គ្នា​នេះ​ កម្មវិធី​APPផ្សព្វផ្សាយ​ជា​សំឡេង​នៃ​​​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ​ក៏ដាក់​​ឱ្យ​ប្រើប្រាស់ជា​ផ្លូវ​ការ​​ផងដែរ ។ លោក​ Li Xi សមាជិក​នៃការិយាល័យ​នយោបាយនៃ​គណៈកម្មាធិការ​​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​បាន​ចូលរួម​ពិធី​សម្ពោធបើក​។​លោក​និង​លោក​Shen Haixiong អនុរដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​និង​ជា​អគ្គនាយក​នៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិនបាន​បើកស្លាកនៃ​មជ្ឈមណ្ឌល​​​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ​នៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិននិង​​​កម្មវិធី​ផ្សព្វផ្សាយ​ជា​សំឡេងនៃ​​​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ​ជាមួយគ្នា​​ ។

       ថ្លែងក្នុង​សុន្ទរកថា​ លោក​​Shen Haixiong បានបញ្ជាក់​ថា​ យើង​ខ្ញុំនឹង​ស្វែងយល់​ឱ្យ​កាន់តែ​ច្បាស់​នូវ​ស្មារតី​ដ៏​សំខាន់​ៗរបស់​លោក​ស៊ីជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​បក្សកុម្មុយនិស្ត​ចិន​អំពី​គោល​នយោបាយ​​ “ប្រទេស​មួយ​ ប្រព័ន្ធ​គ្រប់គ្រងពីរ” និង​ជំរុញ​ការ​បង្រួបបង្រួម​មាតុប្រទេស​ ធ្វើការ​ផ្សព្វផ្សាយ​ពី​បទ​ពិសោធន៍ល្អៗ​អំពី​​គោល​នយោបាយ​ “ប្រទេស​មួយ​ ប្រព័ន្ធ​គ្រប់គ្រងពីរ”  ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នឹង​ការកសាង​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាថែម​មួយកម្រិត​ទៀត ។

       សូម​បញ្ជាក់​ថា​ មជ្ឈមណ្ឌល​​​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ​នៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិនបាន​បង្កើត​ឡើង​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០១៩ ​  ដោយ​បាន​បង្កើតនូវ​​វេទិកា​ផលិត​និង​ផ្សព្វផ្សាយ​កម្មវិធីនៃ​សំឡេង​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ​ តាម​រយៈរូប​ភាព​ជា​ច្រើន​ ដូច​ជា​វិទ្យុ ទូរទស្សន៍និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​ជា​ដើម ។

       ចាប់​តាំង​ពីការ​​ចាប់​ផ្តើម​ផ្សាយ​សំឡេងនៃ​​​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ​ក្នុង​រយៈពេល​ជាង​ ២ ខែ​កន្លងទៅនេះ​  មជ្ឈមណ្ឌល​នេះ​បាន​ធ្វើ​កា​រផ្សាយបន្ត​ផ្ទាល់​ជា​ភាសា​ចិន​កាតាំងដោយ​ជោគជ័យ​នូវ​ពិធី​អបអរសាទរ​ខួប​គម្រប់​ ៧០ ឆ្នាំ​នៃការបង្កើត​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ ព្រឹត្តិការណ៍​ប្រកួត​កីឡា​យោធាពិភពលោក​​ក្រុង​Wuhan ​និង​ពិព័រណ៍នាំ​ចូល​ចិនអន្តរជាតិ​លើកទី​២ជាដើម​ ហើយ​ទទួល​បានការ​កោតសរសើរ​ជាទូទៅ​ ។ ជឿជាក់​ថា​  APPសំឡេង​នៃ​​​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវច្បាស់​ជា​នឹងអាច​​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រិយមិត្ត​អ្នក​ស្តាប់​ជា​មិន​ខាន ៕

图片默认标题_fororder_微信图片_20191108141626

 

图片默认标题_fororder_微信图片_20191108141647

 

图片默认标题_fororder_微信图片_20191108141654

 

图片默认标题_fororder_微信图片_20191108141658

 

图片默认标题_fororder_微信图片_20191108141707

 

图片默认标题_fororder_微信图片_20191108141717

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស