孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍នាំចូលចិនអន្តរជាតិជួយចែករំលែកនូវភាគលាភនៃសកលភាវូបនីយកម្មដល់ប្រទេសកំពុងអភិវឌ្ឍន៍

2019-11-07 14:46:36 cri

    ក្នុងឋានៈ​ជាវេទិកាចិន​សម្រាប់​ទិញទំនិញ​ទូទាំង​ពិភពលោក​និង​ផ្តល់​ផលប្រយោជន៍​ដល់​ទូទាំង​ពិភពលោក​​ ។ ​ពិព័រណ៍​នាំចូល​ចិនអន្តរជាតិ​បានផ្តល់​ឱកាស​សំខាន់​សម្រាប់​ការពង្រីក​ទីផ្សារ​ពិភពលោក​និងនាំឱ្យ​ប្រទេសនានា​ធ្វើដំណើរ​តាម​រថយន្ត​ល្បឿន​លឿននៃ​ការអភិវឌ្ឍ​របស់ចិន​ ។ ជាពិសេស​ ចំពោះ​ប្រទេស​កំពុងអភិវឌ្ឍន៍​ភាគច្រើន​ ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​ដែលយក ​“ការចែក​រំលែក​”ជាគំនិត​ស្នូលបាន​ផ្តល់ឱកាស​យុត្តិធម៌​សម្រាប់​ពួកគេ​ក្នុង​ការប្រកួត​ប្រជែង​ជាមួយនឹង​ពាណិជ្ជករ​នៃ​ប្រទេស​អភិវឌ្ឍន៍ ។

    ប្រទេស​ចិន​មាន​ទីផ្សារ​អ្នក​ប្រើប្រាស់​ច្រើន​ជាង​គេ​លើ​ពិភពលោក ​ហើយ​និន្នាការ​នៃ​ចំនួន​អ្នក​ប្រើ​ប្រាស់មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់។វេទិកាផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក​ដែល​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​២បាន​បង្កើត​ឡើង ​បាន​ជួយ​ផលិតផល​ដែល​មាន​លក្ខណៈពិសេស​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើនស្វែង​រកបាន​នូវ​ឱកាស​ពាណិជ្ជកម្ម​នៅ​ទី​ផ្សារ​ចិនផងដែរ។

    ប្រទេស​កំពុង​អភិវឌ្ឍន៍​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សីលធម៌​ដ៏​ត្រឹមត្រូវ ​និង​ការ​ខិតខំប្រឹងប្រែង​ឥតឈប់ឈរ​របស់​ចិន​ក្នុង​ការផ្តល់​ជំនួយដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​ក៏​ដូច​ជា​បំណង​ដ៏​ស្មោះត្រង់​របស់​ប្រទេស​ចិន​ក្នុង​ការ​ជួយ​ចែក​រំលែក​នូវ​ភាគលាភ​នៃ​សកលភាវូបនីយកម្ម​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​ប្រទេស​ចិន​ជា​មត្តិ​ដែល​អាចពឹង​ផ្អែកបាន​និង​ដៃគូដ៏​ស្មោះត្រង់របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជានិច្ច។

    ប្រទេសចិន​ដែល​កាន់តែ​បើកទូលាយ ​នឹងជំរុញ​ការអភិវឌ្ឍ​ដោយ​បរិយាប័ន្ន​និងផ្តល់​ផលប្រយោជន៍​ជាទូទៅ​ដល់​ពិភពលោក​ នាំឱ្យ​សមិទ្ធផល​នៃការអភិវឌ្ឍ​ផ្តល់​ផលប្រយោជន៍​ដល់​​ប្រជាជន​នៃ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​កាន់តែ​ច្រើនឡើងៗ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស