邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ឥស្សរជនគ្រប់មជ្ឈដ្ឋានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសុន្ទរកថារបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលបានថ្លែងក្នុងឱកាសពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី២

2019-11-06 18:19:06 cri

图片默认标题_fororder_1125194408_15729333245791n

      ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី ២ ​បាន​សម្ពោធ​បើក​នៅ​ទីក្រុង​សៀងហៃ​ប្រទេស​ចិន​កាលពី​ព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា  ។ ​​ក្នុង​ពិធីសម្ពោធបើក ​​លោក​ ស៊ី ជីនភីង ​ប្រធានរដ្ឋចិន​បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្រោមចំណងជើងថា ​ «បើកទូលាយ​នូវ​កិច្ចសហប្រតិបត្តិការ ​រួមជោគវាសនា​» ​។ ​មន្ត្រីអន្តររដ្ឋាភិបាល​អន្តរជាតិ​​ ​តំណាង​សហគ្រាសអន្តរជាតិ​ ​​ឥស្សរជន​​​មជ្ឈដ្ឋាន​នយោបាយ​ ​និង​អ្នកសិក្សាស្រាវជ្រាវ​​​នៃ​​បណ្តា​ប្រទេស​មួយ​ចំនួន​​សុទ្ធតែ​បាន​យល់​ឃើញ​ថា  ​សុន្ទរកថា​របស់​លោក​ប្រធានរដ្ឋចិន​បាន​​បង្ហាញ​ពី​សញ្ញា​​ដ៏​ខ្លាំងក្លាមួយ​ ពោលគឺ ​ចិន​នឹង​បើកទូលាយ​ថែម​មួយ​កម្រិត​ទៀត​ ​​ហើយ​ប្រទេស​ចិន​មាន​​ការប្តេជ្ញា​ចិត្ត​​និង​ទំនួលខុសត្រូវ​ ​រួមជាមួយ​ពិភពលោកទាំងមូល ​ចែករំលែក​កាលានុវត្តភាព​អភិវឌ្ឍន៍​ជាមួយគ្នា ​បង្កើត​អនាគត​ដ៏​ល្អបវរ​ជាមួយគ្នា។ ​ពួកគេ​បាន​ថ្លែងថា ​សង្ឃឹម​ថា​​ ​អាច​​​បង្កើន​​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​តាមរយៈ​​​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​ ​ហើយ​ពួកគេ​មាន​បំណង​រួមជាមួយ​ចិន ​ក្នុង​ការជំរុញ​នូវ​ធ្វើ​សេរីភាវូបនីយកម្ម​ផ្នែក​វិនិយោគ​និង​ការសម្រួល​ពាណិជ្ជកម្ម ​ដើម្បី​​ផ្តល់វិភាគទាន​ដល់​​​ការអភិវឌ្ឍ​សម្រាប់​មនុស្សជាតិ​។

图片默认标题_fororder_1125194408_15729316951841n

     លោក ​Emmanuel Macron ​​​​ប្រធានាធិបតី​បារាំង​បាន​ថ្លែង​ថា  ​​ចិន​បាន​ធ្វើ​កំណែទម្រង់​និង​ការបើកទូលាយ​​រយពេលៈ​ជាង​ ៤០ ​ឆ្នាំ​មកហើយ​ ​ហើយ​ចិន​ទទួលបាន​សមិទ្ធផល​ជា​​ច្រើន​ដែល​ត្រូវបាន​សកលលោក​​ផ្តោត​ការ​យកចិត្តទុកដាក់​ និង​កោតសរសើរ​​យ៉ាង​ខ្លាំង​។  ​នេះ​​គឺជា​ព្រឹត្តិការណ៍​​ដ៏​អស្ចារ្យ​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ​ហើយ​ក៏​ជា​​ចំណុចរបត់​​សំខាន់​មួយ​នៃ​​សណ្តាប់ធ្នាប់​អន្តរជាតិ​នា​យុគសម័យ​នេះ​ផង​ដែរ។​​​   ​ភាពជោគជ័យ​របស់​ចិន​​​ទទួល​បាន​ពី​ការខិតខំប្រឹងប្រែង​​របស់​ខ្លួន ​​និង​ពី​ប្រយោជន៍​នៃ​​សកលភាវូបនីយកម្ម​។ ​រឿងរ៉ាវ​ជោគជ័យ​​​របស់​ចិនបាន​បង្ហាញ​ឱ្យ​ឃើញ​ថា  ​ប្រទេស​ចិន​ត្រូវ​​ធ្វើការ​បើកទូលាយ​ចំពោះ​សកលលោក​ ​ហើយ​សកលលោកវិញ​​ក៏​ត្រូវ​បើក​ទូលាយ​ចំពោះ​ប្រទេស​ចិន​ដែរ។​​

 

      លោក ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​​វាយតម្លៃ​ខ្ពស់​ចំពោះ​ខ្លឹមសារ​អំពី​​​ការប្រកាន់ខ្ជាប់​​នូវ​យន្តការ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​លោក ស៊ី ជីនភីង ​បាន​ថ្លែង​ក្នុង​សុន្ទរកថា  ​។ ​លោក ​ផៃ ស៊ីផាន ​បាន​និយាយថា  ​កម្ពុជា​ជា​អ្នកគាំទ្រ​យន្តការ​​ពាណិជ្ជកម្ម​ពហុភាគី​ជារៀងរហូត ។ ​ពាណិជ្ជកម្ម​ពហុភាគី​មិន​ត្រឹម​តែ​​អាច​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ពិភពលោក​​ប៉ុណ្ណោះទេ  ​ថែមទាំង​ជំរុញ​ដល់​​សន្តិភាព​និង​កិច្ចសហប្រតិបត្តិការ​ទូទាំង​ពិភពលោក​ផង​ដែរ៕​​​

អ្នកបកប្រែ:邓倩

ពិភាក្សា()