孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាពច្នៃប្រឌិតគ្មានទីបញ្ចប់! អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនធ្វើការផ្សព្វផ្សាយពីពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីពីរទៅកាន់ពិភពលោកដោយប្រើបន្ទប់ផ្សាយកម្រិតខ្ពស់បំផុតចំនួន៥ និងវេទិកាជាភាសាចំនួន៤៤

2019-11-05 15:15:41 cri

    អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីជា​នាំមុខ​ គួបផ្សំនឹង​មធ្យោបាយ​ផ្សព្វផ្សាយ​បែប​ច្នៃប្រឌិតថ្មី​ ដើម្បី​ធ្វើការផ្សព្វ​ផ្សាយ​ប្រកបដោយ​ភាពច្នៃប្រឌិតថ្មី​និង​ទូលំទូលាយ​ចំពោះ​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើកទីពីរ​ ។​ ប៉ុស្តិ៍​ទូរទស្សន៍​ចំនួន១០​ វិទ្យុផ្សាយ​ក្នុង​ស្រុក​ចំនួន១៣​ វេទិកា​ផ្សាយ​ជាភាសា​​ចំនួន៤៤ ​វេទិកា​សារព័ត៌មាន​ថ្មីជាច្រើន​និងទីភ្នាក់ងារ​ព័ត៌មាន​វីដេអូ​អន្តរជាតិ​នឹង​ធ្វើ​ការផ្សព្វ​ផ្សាយ​ទៅកាន់​ពិភពលោក​ក្នុងពេល​ដំណាលគ្នា ។

    អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន​បាន​បង្កើត​បន្ទប់ផ្សាយ​កម្រិត​ខ្ពស់បំផុត​ចំនួន៥ ​ចាត់ចែង​រថយន្ត​សម្រាប់​ផ្សាយបន្ត​ផ្ទាល់​កម្រិតច្បាស់​បំផុត​​ ៤K/៨K ​ពីរគ្រឿង​និងរថយន្ត​បំពាក់​ផ្កាយរណប​៧គ្រឿង​ដើម្បី​ធ្វើ​ការផ្សាយ​ផ្ទាល់​ ​ក្នុងន័យ​ឆ្លុះបញ្ចាំង​ពី​ភាពឱឡារិក​ទាន់សម័យ​លើ​ពិភពលោក​និង​ល្អបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិព័រណ៍​នេះ ។

    កម្មវិធី​ Dongfangjinbao​ នៃស្ថានីយ​ទូរទស្សន៍​មជ្ឈិមចិន​បាន​សម្រេច​ការតភ្ជាប់​គ្មាន​ការពន្យារពេល​រវាងបន្ទប់​ផ្សាយ​ជាមួយនឹង​ឧបករណ៍​បញ្ជូន​សញ្ញា ​៥G ​ច្រើន​បែបយ៉ាង​ជាលើក​ដំបូង ។

    បន្ទប់​ផ្សាយ​នៅ​បរទេស​ជាភាសា​ជាច្រើន​នៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិនក៏​បាន​ធ្វើ​ការផ្សព្វ​ផ្សាយ​អំពី​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើកទីពីរ​នេះ​យ៉ាង​ទូលំទូលាយ​ផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស