马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី២សម្ពោធបើកជាផ្លូវការហើយលោកស៊ីជីនភីងថ្លែងសុន្ទរកថាសំខាន់

2019-11-05 15:16:44 cri

图片默认标题_fororder_演讲

    ពិព័រណ៍​នាំ​ចូលចិន​អន្តរជាតិ​លើក​ទី​២បាន​សម្ពោធ​បើក​នៅ​ទី​ក្រុង​សៀងហៃ​នា​ថ្ងៃ​ទី​៥ខែ​វិច្ឆិកា ​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋចិន​បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​បើក​ហើយ​ថ្លែង​សុន្ទកថាគន្លឹះ។

    លោក​ស៊ីជីនភីងបាន​ថ្លែង​ថា ​ពិព័រណ៍​នាំ​ចូលចិន​អន្តរជាតិ​លើក​ទី​២នៃ​ធ្វើ​ឡើងក្រោម​ប្រធាន​បទ​ដូច​លើក​មុន​ដែរ​គឺ ​រួម​គ្នា​ចែករំលែក​អនាគត​ក្នុង​យុគសម័យ​ថ្មី​។​លោក​ជឿជាក់ថា ​ភ្ញៀវ​កិត្តិយស​ជា​មិត្ត​ដែលមាន​វត្តមាន​នី​ក្នុង​ពិព័រណ៍​នេះ​មុខជា​សប្បាយរីករាយ​និង​អញ្ជើញ​ត្រឡប់​ទៅ​វិញ​ដោយ​ក្តី​ពេញ​ចិត្ត។

    លោក​ស៊ីជីនភីងបាន​គូបញ្ជាក់ថា ​ប្រទេស​ចិន​បាន​ផ្តល់​ឱកាសអភិវឌ្ឍន៍​កាន់តែ​ច្រើន​សម្រាប់​ប្រទេស​នានា​លើ​ពិភពលោក ​ហើយ​បាន​រួមវិភាគ​ទានឥតឈប់ឈរ​ក្នុង​ការ​ជំរុញ​កិច្ច​កសាង​សេដ្ឋកិច្ច​ពិភពលោកបែប​បើក​ទូលាយ​និង​ការ​បង្កើត​សហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ។

    លោក​ស៊ីជីនភីងបាន​ប្រកាស​ពី​វិធានការ​៥​ចំណុច​សម្រាប់​ជំរុញ​ការបើក​ទូលាយ​ប្រកប​ដោយ​កម្រិត​កាន់តែខ្ពស់​នៃ​ប្រទេស​ចិន​ចំពោះ​អន្តរជាតិ​គឺ​ទី​១ ​បន្ត​ពង្រីក​ការ​បើក​ទូលាយ​ទី​ផ្សារ ​ទី​២ ​បន្ត​ការ​កែ​លម្អនិម្មាបនកម្ម​បើក​ទូលាយ។ទី​៣ ​កែលម្អ​បរិយាកាស​ប្រកប​អាជីវកម្ម ​ទី​៤​ បន្ត​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​ពហុភាគី​និង​ទ្វេភាគី​មាន​ភាព​កាន់តែ​ស៊ីជម្រៅ​និង​ទី​៥បន្ត​ជំរុញ​ការ​រួម​គ្នា​កសាង​ខ្សែ​ក្រវាត់​និង​ផ្លូវ។

    ពិព័រណ៍​នាំ​ចូលចិន​អន្តរជាតិ​លើក​ទី​២ធ្វើ​ឡើង​នៅ​ទី​ក្រុង​សៀងហៃ​ពី​ថ្ងៃ​ទី​៥ដល់​ថ្ងៃ​ទី​១០ខែ​វិច្ឆិកា​នេះ​ដោយ​មាន​ការ​តាំងពិព័រណ៍ ​ការ​លក់ដូរ ​វេទិកា ​និង​សកម្មភាព​វប្បធម៌​មនុស្សសាស្រ្ត​និង​ការទូត​ជា​ដើម។

អ្នកបកប្រែ:马小青
ប្លុកពិសេស