马小青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

កម្លាំងចលករនៃប្រទេសចិនបន្តជំរុញកិច្ចកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ

2019-11-05 17:05:04 cri

លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើង​នូវ​គំនិត​ផ្តួចផ្តើម​៣ចំណុច​ស្តីពី​ការ​រួម​គ្នា​កសាង​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ពិធី​សម្ពោធ​បើកនៃ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី​២​ដែល​បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង​សៀងហៃ​នា​ថ្ងៃ​ទី​៥ខែ​វិច្ឆិកា ​និង​បាន​ប្រកាស​ពី​វិធានការ​សំខាន់​ៗ​៥​ចំណុច​សម្រាប់​បន្ត​ជំរុញ​ការ​បើក​ទូលាយ​ប្រកបដោយ​កម្រិត​កាន់តែខ្ពស់​នៃ​ប្រទេស​ចិន ​ដើម្បី​បញ្ចូល​កម្លាំង​ចលករ​ចិន​កាន់តែ​ច្រើន​ក្នុង​ការ​រួម​គ្នា​កសាង​សេដ្ឋកិច្ច​ពិភពលោកបែប​បើក​ទូលាយ​និង​ជំរុញ​បង្កើត​សហគមន៍​រួម​វាសនា​មនុស្សជាតិ ​ហើយ​បង្ហាញ​នូវ​បំណងដ៏​ស្មោះត្រង់​របស់​ប្រទេស​ចិនក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍ​រួម​គ្នា​ជាមួយ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ​ដែល​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​ទំនួលខុសត្រូវ​និង​ការរ៉ាប់​រង់​របស់​មហាប្រទេស​។

ភាព​បើក​ទូលាយ​ជា​និមិត្តរូប​ដ៏​ច្បាស់​លាស់​នៃ​ប្រទេស​ចិន​នា​សម័យ​ទំនើប ​ហើយ​ការ​បើក​ធ្វើ​​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​ជា​សកម្មភាព​ដ៏សំខាន់​មួយ​របស់​ប្រទេស​ចិន​ក្នុង​ការ​បើក​ទី​ផ្សារ​ទៅ​កាន់​ពិភពលោក​ដោយ​ម្ចាស់ការ។​ក្នុង​ឋានៈ​ជា​តួអង្គសេដ្ឋកិច្ច​ធំទី​២​លើ​ពិភពលោកប្រកប​ដោយ​ទំនួលខុសត្រូវ ​ប្រទេស​ចិន​បាន​សន្យា​យ៉ាង​ជាក់លាក់​ថា ​នឹងបង្កើន​ការ​បើកទូលាយ​ឱ្យ​កាន់តែ​ធំ​ថែម​ទៀត។​ប្រទេស​ចិន​ដែល​កាន់តែ​បើកទូលាយ ​មុខជា​នឹង​ផ្តល់​នូវ​កាលានុវត្ត​ភាព​ទីផ្សារ​ ​កាលានុវត្តភាព​វិនិយោគ ​និង​កាលានុវត្តភាព​កំណើន​កាន់តែ​ច្រើនដល់​បណ្តា​ប្រទេស​នានា ​ព្រមទាំង​ក្លាយ​ទៅ​ជា​កម្លាំង​ដ៏​រឹងមាំ​សម្រាប់​ការ​ជំរុញ​កិច្ច​កសាង​សេដ្ឋកិច្ច​ពិភពលោកបែប​បើក​ទូលាយ​និង​បង្កើត​សហគមន៍​រួម​វាសនា​នៃ​មនុស្ស​ជាតិ។

អ្នកបកប្រែ:马小青

ពិភាក្សា()