邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី២នឹងសម្ពោធបើកនៅព្រឹកស្អែក

2019-11-04 18:53:09 cri

      «ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ (CIIE)​មិន​ត្រឹម​តែ​ត្រូវ​​បើកធ្វើ​ជារៀងរាល់​ឆ្នាំ​​ប៉ុណ្ណោះ​ទេ ​​ថែមទាំង​ត្រូវ​​ធ្វើ​ឡើង​​ឱ្យ​មានកម្រិតខ្ពស់ ​មានប្រសិទ្ធិភាព ​និង​កាន់តែ​ធ្វើ​កាន់តែ​ល្អ​។​»--  ​នេះ​បើ​តាម​ពាក្យ​សន្យា​របស់​លោក ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន ដែលបាន​ប្រកាស​កាលពី​ពិធី​សម្ពោធបើក​​ពិព័រណ៍​​នាំចូល​ចិន​អន្តរជាតិ​លើក​ដំបូង​នា​ឆ្នាំ២០១៨​។

      រយៈពេល ១ ​ឆ្នាំ​បាន​កន្លងផុតទៅ ​ឥឡូវនេះ ​ “វេលា​​សម្រាប់​ពិព័រណ៍​នាំចូលចិនអន្តរជាតិ​ CIIE​ ”​ ​បាន​មកដល់​តាមពេលកំណត់។ ​ក្នុងរយៈពេល ៦ ​ថ្ងៃ​ខាងមុខនេះ ពោលគឺ ចាប់ពី​ថ្ងៃទី ៥ ដល់​ថ្ងៃទី ១០ ​ខែវិច្ឆិកា​ខាងមុខនេះ  ​​ភ្ញៀវ​​កិត្តិយស​និងវាគ្មិន​មកពី​គ្រប់ទីកន្លែង​លើ​លោក​ នឹង​ជួបជុំគ្នា​នៅ​ទីក្រុងសៀងហៃ ​ដើម្បី​ស្វែករក​នូវ​ឱកាស​អភិវឌ្ឍន៍​រួម​គ្នា​​តាមរយៈ​​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់ផលប្រយោជន៍​ដល់​​គ្នា​និង​  ឈ្នះ-ឈ្នះ។

      សូមបញ្ជាក់ថា ​គិតត្រឹម​ ៣ ​ត្រីមាស​នា​ឆ្នាំនេះ  ​​​ទំហំ​​នាំចេញនាំចូល​ផ្នែក​ពាណិជ្ជកម្មអន្តរជាតិ​​របស់​ចិន​​បាន​ឈាន​ដល់​ទៅ ​22.91 ទ្រីលាន​យាន់ប្រាក់ចិន ​​​ស្មើនឹង​​​ ​59 ​លានយាន់ប្រាក់ចិន​ក្នុង​ ១ ​នាទី ​នៃ​ពាណិជ្ជកម្ម​ដែល​បាន​ឆ្លងកាត់​​​ច្រក​គយជាតិចិន​។​ ​នេះបាន​បង្ហាញ​ថា ​ការធ្វើពាណិជ្ជកម្ម​នៅ​ចិន​មានកម្រិត​កាន់តែ​ងាយស្រួល។

      ប្រទេសចិន​​បាន​​បង្កើត​វេទិកា​​មួយ​ ​សម្រាប់​ប្រើប្រាស់​ជាទូទៅ​នៅ​​​ទូទាំង​ពិភពលោក​​។​​ “ ប្រសិទ្ធិភាព​នៃ​ពិព័រណ៍​នាំចូលចិនអន្តរជាតិ​ “ ​ ​បាន​នឹង​កំពុង​ជំរុញ​យ៉ាង​ខ្លាំង​ដល់​​កិច្ចសហប្រតិបត្តិការ​និង​ការផ្លាស់ប្តូរ​ផ្នែក​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​រវាង​បណ្តា​ប្រទេស​​​ ដោយសារ​ការចូលទីផ្សារ​ចិន​ហើយ​អាច​ផ្សារ​ភ្ជាប់ជាមួយ​ទីផ្សារ​​ពិភពលោក។​ 

      លោក Lothar Herrmann ​​នាយកប្រតិបត្តិ​​ប្រចាំ​មហាតំបន់​ចិន​នៃ​ក្រុមហ៊ុន ​Siemens ​​ប្រទេស​អាល្លឺម៉ង់​បាន​យល់ឃើញថា ​​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​​ជា​គំរូ​ដ៏​ល្អ​មួយ​ ​ដោយសារ​ក្នុង​យុគសម័យ​​សកលភាវូបនីយកម្ម​ ​ត្រូវការ​​ទំនាក់​ទំនង​ប្រកប​ដោយ​ភាព​​ជាក់ស្តែង ​ត្រូវមានអាកប្បកិរិយា​កាន់តែ​បើក​ទូលាយ​ ​ដើម្បី​​ស្វែងរក​ភាព​ឈ្នះ-ឈ្នះ​​ដ៏​កាន់តែ​ទូលំ​ទូលាយ។​​​

      ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​ ជា​វេទិកា​មួយ​ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​ចិន​ ហើយ​ចែក​រំលែក​ជាមួយ​ពិភពលោក​។ ​​តាមរយៈ​​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​​ ​ប្រទេស​ចិន​នឹង​ចាប់ដៃ​ឈានទៅមុខ​ជាមួយ​បណ្តា​ប្រទេស​នានា​ ​​ដើម្បី​​កសាង​អនាគត​កាន់តែ​ល្អ​ប្រសើរ​​ជាមួយគ្នា៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស