魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិននិងសហរដ្ឋអាមេរិកបន្តឆ្ពោះទៅរកគោលដៅតែមួយដើម្បីឈានដល់កិច្ចព្រមព្រៀង

2019-10-27 15:50:36 cri

    មេដឹកនាំ​រវាង​ភាគីទាំងពីរ​សម្រាប់​កិច្ចពិគ្រោះពិភាក្សា​ជាន់ខ្ពស់​ផែ្នក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​បាន​សន្ទនាគ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី ​២៥​ ខែតុលា ​ហើយ​បាន​ឯកភាពគ្នា​ក្នុង​ការ​ដោះ​ស្រាយ​កង្វល់​ស្នូល​របស់​ខ្លួន​ដោយ​សមរម្យ​ដោយ​បាន​បញ្ជាក់​ថា ​កិច្ចពិគ្រោះពិភាក្សា​ផែ្នក​បច្ចេកទេស​ស្តីពី​របៀបវារៈ​មួយ​ចំនួន​ត្រូវ​បាន​បញ្ចប់​ជា​មូលដ្ឋាន។​នេះ​បង្ហាញថា ​ភាគីទាំងពីរ​កំពុង​ដោះស្រាយ​បញ្ហា​លក្ខណៈ​បច្ចេកទេស​មួយ​ចំនួន ​ហើយ​ឆ្ពោះទៅរក​គោលដៅ​រួម​ដើម្បី​ធ្វើជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាបណ្តើរៗ​។​

    គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ស្តីពី​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក ​គឺ​យកចិត្ត​ទុកដាក់​លើ​កង្វល់​ស្នូល​របស់​គ្នា​ទៅវិញ​ទៅ​មក​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​សមភាព​និង​ការគោរពគ្នា​ទៅវិញ​ទៅមក។​ប្រទេសចិន​កំពុង​ដោះស្រាយ​កង្វល់​ស្នូល​របស់​សហរដ្ឋអាមេរិក​តាម​រយៈ​សកម្មភាព​ជាក់ស្តែង​ក្នុង​គ្រប់​វិស័យ​ ដូចជា​ការទិញ​ផលិតផល​កសិកម្ម​និង​ការ​គ្រប់គ្រង​ថ្នាំ ​Fentanyl ​ជាដើម។​ជាមួយ​គ្នា​នេះ ​ប្រទេស​ចិន​មាន​ក្តីកង្វល់​ចំនួន ​៣ ​គឺ ​ចង់ឱ្យ​អាមេរិក​លុប​ចោល​ការ​ដំឡើង​ពន្ធគយ​ទាំងអស់ ​ទិន្នន័យ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ស្រប​តាម​ការ​ពិត​និង​តុល្យភាព​នៃ​នីតិវិធី។​

    តាមរយៈ​ការគ្រប់គ្រង​ខ្វែង​គំនិតគ្នា​លើ​មូលដ្ឋាន​នៃ​ការគោរពគ្នា​ទៅវិញ​ទៅមក​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញ​ទៅ​មក ​នោះ ​ប្រទេសចិន​និង​សហរដ្ឋអាមេរិក​អាច​ឈានដល់​កិច្ចព្រមព្រៀង​ស្តីពី​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដែល​ផ្តល់​នូវ​ផលប្រយោជន៍​ដល់​ភាគីទាំងពីរ​និង​ពិភពលោក​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស