邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទិវភាគ៖ ប្រទេសចិននឹងលើកកម្ពស់បរិយាកាសពាណិជ្ជកម្មឱ្យកាន់តែល្អថែមទៀត និងបន្តផ្តល់ភាពងាយស្រួលដល់ការបណ្តាក់ទុន

2019-10-25 15:26:46 cri

      ​យោងតាម​ « របាយការណ៍​ស្តីពី​បរិយាកាស​ពាណិជ្ជកម្ម​ពិភពលោក​ឆ្នាំ​ ២០២០ »​ ​ដែល​ធនាគារ​ពិភពលោក​បាន​ប្រកាស​​កាលពី​ថ្ងៃទី​ ២៤ ខែ​តុលា​​បាន​ឱ្យ​ដឹងថា  ​  ​ចំណាត់​​​ថ្នាក់​បរិយាកាស​ពាណិជ្ជកម្ម​ចិន​បានកើនឡើង​ដល់ទី​ ៣១ ​លើពិភពលោក ជា​តួអង្គ​សេដ្ឋកិច្ច​មួយ​ក្នុង​ចំណោម​តួអង្គ​សេដ្ឋកិច្ច​ធំ​ទាំង​ ១០ ដែល​មាន​ការ​កែលម្អបរិយាកាស​ពាណិជ្ជកម្ម​​យ៉ាង​ខ្លាំង​បំផុត​លើពិភពលោក​ក្នុងរយៈពេល​ ២ ឆ្នាំ​ជាប់គ្នា​ ។  ​នេះ​​​មកពី​​ចិន​បាន​ធ្វើ​កំណែទម្រង់​​​កាន់តែ​ស៊ីជម្រៅ ​និង​បន្ត​បើកទូលាយ​នូវ​ទីផ្សារ​របស់​ខ្លួន។  ​​ប្រទេស​ចិន​នឹង​​ជំរុញ​​សេដ្ឋកិច្ច​របស់​ខ្លួន​ឱ្យ​អភិវឌ្ឍ​​ដោយ​គុណភាព​ខ្ពស់​ថែម​​ទៀត​   ​​ព្រមទាំង​បន្ត​​កែលម្អ​បរិយាកាស​ពាណិជ្ជកម្ម​​ ​ដើម្បី​ផ្តល់​នូវ​​កាលានុវត្តភាព​​និង​ប្រសិទ្ធភាព​កាន់តែ​ច្រើន​ដល់​​វិនិយោគគិន​​ទូទាំង​ពិភពលោក ​​ រហូតដល់​សម្រេច​បាន​នូវ​ការ​ផ្តល់​ផលប្រយោជន៍​ដល់​​គ្នា​និង​ឈ្នះ-ឈ្នះ។

       បរិយាកាស​ពាណិជ្ជកម្ម​ចិន​កំពុង​ឈាន​ទៅមុខ​តាម​មាគ៌ា​គ្រប់គ្រង​តាម​ច្បាប់ ​ជាមួយនឹង​ការ​គោរព​​តាម​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ​ ​ដែលនេះ​មាន​ប្រយោជន៍​ដល់​ការប្រកួតប្រជែងដោយ​យុត្តិធម៌​។ ​ព្រមពេលជាមួយនេះ ​បរិយាកាស​កិច្ចការ​រដ្ឋាភិបាល​របស់​ចិន​មាន​ប្រសិទ្ធភាពកាន់តែ​ខ្ពស់​និង​កាន់តែ​ងាយស្រួល​  ​នេះ​បាន​​​លើកទឹកចិត្ត​ដល់​បណ្តា​សហគ្រាស​​អន្តរជាតិ​បោះទុន​​​វិនិយោគ​​នៅក្នុង​ប្រទេស​ចិន​។​​ ​ឧទាហរណ៍​ដូចជា​តម្រូវការ​ប្រើប្រាស់​អគ្គសនី​របស់​សហគ្រាស​៖  ​នៅប្រទេសចិន ​​ការងារ​​នេះ​​ឆ្លង​កាត់​នីតិវិធី​ ២ ដំណាក់កាល  ​ដោយ​ចំណាយ​រយៈពេលត្រឹម​តែ ​៣២​ ​ថ្ងៃ​ប៉ុណ្ណោះ ,  ​ប៉ុន្តែ​នៅ​តំបន់​អាស៊ី​ខាង​កើត​ ​ការងារ​នេះ​ត្រូវ​​ឆ្លង​កាត់​នីតិវិធី​ស្នើសុំ​គិតជាមធ្យម​ច្រើន​ជាង​ ៤ ​ដំណាក់កាល​  ​ដោយ​ត្រូវ​ចំណាយ​រយៈពេល  ​៦៣  ថ្ងៃ។​ ​ប្រទេស​ចិន​នៅតែ​ជា​ទីគោលដៅ​សំខាន់​​សម្រាប់​​ការបោះទុន​​វិនិយោគ​អន្តរជាតិ​៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស