李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាភ្នំ Xiangshan ក្រុងប៉េកាំងបានផ្តល់គម្រោងរបស់ចិនក្នុងការគាំពារសន្តិភាពពិភពលោក

2019-10-24 11:35:36 cri

       វេទិកា​ភ្នំ​ Xiangshan ក្រុងប៉េកាំង​លើកទី​ ៩ បានបិទ​បញ្ចប់​នៅក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​ ២២ ខែតុលា​ ។ លោក​ស៊ីជីនភីង​ ប្រធាន​រដ្ឋ​ចិន​បានផ្ញើសារ​​លិខិត​អបអរសាទរជូន​វេទិកានេះ​ ​​។​ ​  លោក​​​បាន​បញ្ចាក់ក្នុងសារ​លិខិត​អបអរសាទរ​​ថា​ ប្រទេស​ចិន​ប្រកាន់ខ្ជាប់​នូវ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​តាមរយៈកិច្ចសន្ទនា​ ជំរុញ​សន្តិភាព​តាមរ

យៈកិច្ច​សហប្រតិបត្តការ​និង​គាំពារ​​ការ​អភិវឌ្ឍ​តាមរយៈសន្តិភាព​ ហើយ​គាំពារ​ប្រព័ន្ធ​អន្តរជាតិដោយ​ចាត់​​ទុកអង្គការ​​សហប្រជាជាតិ​​ជា​ស្នូល​ ក៏​ដូច​ជា​​កែ​លម្អ​ទំនាក់ទំនង​ភាព​ជា​ដៃគូ​សន្តិសុខ​បែប​ថ្មី​ជា​បន្ត​បន្ទាប់​ ។ ក្រៅពីនេះ​ ​លោក​ក៏​បានផ្តួចផ្តើម​គំនិត​ស្តីពី​​ការ​បង្កើត​រចនាសម្ព័ន្ធ​សន្តិសុខ​ដែលសមស្របនឹង​សភាពការណ៍​ជាក់ស្តែង​ក្នុងតំបន់​ បាន​ផ្តល់​គំនិត​សំខាន់ៗ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​អន្តរជាតិ​ក្នុងក្របខ័ណ្ឌ​ពិភពលោក​ ក៏​ដូចជា​បាន​ផ្តល់​គម្រោង​របស់​ចិន​ក្នុងការ​គាំពារ​សន្តិភាពនិង​ស្ថិរភាព​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​និង​ពិភពលោក​ ។​ គំនិតផ្តួចផ្តើម​មានពាក់ព័ន្ធ​របស់​លោក​សមស្របនឹងការ​ទាមទារ​​​រួម​របស់​បណ្តាប្រទេស​នានា​ក្នុង​ការ​ស្វែង​រក​សន្តិភាព​ ​ការអភិវឌ្ឍ​និង​កិច្ច​សហប្រតិបត្តិការ​ ហើយ​ទទួលបានការ​ឆ្លើយ​តបជា​វិជ្ជមាន​​ពី​តំណាង​នានា​ដែល​បាន​ចូលរួម​វេទិកា​នេះ​ ។

       ប្រទេសចិនបានខិតខំប្រឹងប្រែងដើម្បីកសាងរចនាសម្ព័ន្ធសន្តិសុខមួយដែលសមស្របនឹងសមាហរណកម្មក្នុងតំបន់ហើយអាចទទួលយកបានពីសំណាក់បណ្តាប្រទេសនានា ក៏ដូចជាគិតដល់សេចក្តីត្រូវការរបស់ភាគីនានា។ឧទាហរណ៍ដូចជាកិច្ចពិគ្រោះពិភាក្សាស្តីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងដែលកំពុងដំណើរការជាមួយប្រទេសអាស៊ីអាគ្នេយ៍មានពាក់ព័ន្ធ ហើយបានបង្កើតយន្តការពិភាក្សានិងកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខពហុភាគីតាមរយៈវេទិកាដូចជាវេទិកាតំបន់អាស៊ានជាដើម។វេទិកាភ្នំXiangshanបានផ្តល់នូវវេទិកាសន្ទនាមួយដែលបើកទូលាយ ស្មើភាពនិងប្រកបដោយលក្ខណៈស្ថាបនាដែលឆ្លុះបញ្ចាំងពីកចិ្ចខិតខំប្រឹងប្រែងជាក់ស្តែងរបស់ប្រទេសចិនក្នុងការគាំពារសន្តិភាពក្នុងតំបន់។

    នាពេលអនាគត ប្រទេសចិននឹងបន្តប្រកាន់ទស្សនៈសន្តិសុខថ្មីគឺភាពរួមគ្នា ចម្រុះ កិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព និងប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយការពារជាតិដែលមានលក្ខណៈការពារខ្លួន ប្រទេសចិននឹងធ្វើជាអ្នកស្ថាបនាសន្តិភាពិភព​លោក អ្នករួមចំណែកនៃការអភិវឌ្ឍពិភពលោកនិងអ្នកគាំពាររបៀបរៀបរយអន្តជាតិ​ជានិច្ច ដើម្បីបញ្ចូលកម្លាំងថាមពលចិនក្នុងកិច្ចកសាងសហគមន៍រួមវាសនាមនុស្សជាតិ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស