李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លទ្ធផលនៃការកសាងគំនិតផ្តួចផ្តើមស្តីពី "ខ្សែក្រវាត់និងផ្លូវ "ទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ

2019-10-23 15:18:59 cri

       សន្និសីទ​ពិភពលោក​នៃ​វេទិកា​ទីផ្សារ​មាន​ការ​រីក​ចម្រើន​ថ្មី​ឆ្នាំ​២០១៩បាន​បិទ​បញ្ចប់​​នៅក្រុង​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី ២២ ខែ​តុលា​ ។​​​  ឥស្សរជន​និង​បញ្ញវន្ត​ជាង​ ១៣០ ​រូបដែល​មកពី​មជ្ឈដ្ឋាន​នយោបាយ​និង​ពាណិជ្ជកម្មលើ​ពិភពលោក​បាន​ធ្វើការ​​ពិគ្រោះពិភាក្សា​ចំពោះ​លទ្ធផល​នៃការ​កសាង​គំនិត​ផ្តួចផ្តើម​ស្តីពី​ “ខ្សែក្រវាត់និង​ផ្លូវ “​ ក្នុងរយៈពេល​ ៦ ឆ្នាំ​កន្លងមក​ព្រម​ទាំងការ​រំពឹងទុក​នា​ពេល​​អនាគតនៅ​​ក្នុង​សន្និសីទនេះ  ​។

       ឥស្សរជននិង​បញ្ញវន្តនៃប្រទេស​ជាច្រើន​​ដែល​បាន​ចូលរួម​ការ​ពិគ្រោះពិភាក្សា​បាន​បង្ហាញ​ពី​ករណី​ជាក់ស្តែង​ស្តីពី​ “ខ្សែក្រវាត់និង​ផ្លូវ​ “​ក្នុងការបង្កើន​​ការ​តភ្ជាប់​គ្នា​លើពិភពលោក​និង​ជំរុញ​កំណើន​សេដ្ឋកចិ្ច​ជាតិ​​ ហើយ​បានទាល់​ចោល​​ចំពោះ​ការចោទ​ប្រកាន់​ស្តី​ពី​ “​អន្ទាក់​បំណុល​ “​  ។ ពួកគេ​បាន​ថ្លែង​ថា​ គំនិតផ្តួចផ្តើម​ស្តីពី​ “ ខ្សែក្រវាត់និងផ្លូវ​ “​ នឹង​ជួយ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ​និង​តំបន់​មានពាក់ព័ន្ធ​នានា​ថែម​មួយកម្រិត​ទៀត ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស