马小青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

មហោស្រពភាពយន្តអន្តរជាតិស្តីពីផ្លូវសូត្របង្កើតស្ពានវប្បធម៌នៃខ្សែក្រវាត់និងផ្លូវ

2019-10-21 16:47:50 cri

 មហោស្រព​ភាពយន្ត​អន្តរជាតិ​ស្តីពី​ផ្លូវសូត្រ​លើក​ទី​៦​បាន​បិទ​បញ្ចប់​នៅ​ក្រុង​Fuzhouកាល​ពី​យប់ថ្ងៃ​ទី​២០​ខែ​តុលា។អំឡុងពេល​មហោស្រព​ភាព​យន្ត​នេះ​ ​ភាព​យន្ត​ដ៏​ឆ្នើមៗ​ជាង​១៦០​នៃ​ប្រទេស​និង​តំបន់​ចំនួន​៥២ត្រូវ​បាន​ចាក់​បញ្ចាំង។

     មហោស្រព​ភាព​យន្ត​លើក​នេះ​បាន​បង្ហាញ​នូវ​ភាពយន្ត​នៃ​បណ្តា​ប្រទេស​ផ្លូវ​សូត្រ​ជា​លើក​ដំបូង ​ដើម្បី​បង្កើត​វេទិកា​មួយ​សម្រាប់​ប្រទេស​និង​តំបន់​ដែល​ចូលរួម​កិច្ច​កសាង​ខ្សែក្រវាត់​និង​ផ្លូវចំនួន​១១​ក្នុង​នោះ​មាន​ដូចជា​ប្រទេស​កម្ពុជា ​សិង្ហបុរី ​ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី ​រុស្ស៊ី ​ឥណ្ឌា​ជា​ដើម​ក្នុង​ការ​បង្ហាញ​នូវ​លក្ខណៈពិសេសវប្បធម៌​តំបន់​ និង​គោល​នយោបាយ​ឧស្សាហកម្ម​វប្បធម៌​ភាពយន្ត​រៀងៗ​ខ្លួន​និង​ស្វែង​រក​ការ​អភិវឌ្ឍ​រួម។

អ្នកបកប្រែ:马小青

ពិភាក្សា()