魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជំនួបពិភាក្សាក្រៅផ្លូវការលើកទី ២ រវាងមេដឹកនាំចិននិងឥណ្ឌាទទួលបាននូវលទ្ធផលជាផ្លែផ្កា

2019-10-13 15:47:46 cri

   ចាប់ពីថ្ងៃទី ​១១ ​ដល់ថ្ងៃទី ​១២ ​ខែតុលា ​ឆ្នាំ ​២០១៩ ​លោក​ ស៊ី ​ជីនភីង ​ប្រធានរដ្ឋ​ចិន​និង​លោក ​Narendra ​Modi ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​បើក​ជំនួប​ក្រៅផ្លូវការ​លើកទី ​២ ​រវាង​មេ​ដឹក​នាំ​ចិន​និង​ឥណ្ឌា​នៅ​ក្រុង ​Chennei ​ប្រទេសឥណ្ឌា។​បន្ទាប់ពី​ជំនួប​នេះ ​លោក ​Luo ​Zhaohui ​អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​បាន​ធ្វើ​សន្និសីទសារព័ត៌មាន​ជុំវិញ​ជំនួបនេះ។​

    លោក ​Luo ​Zhaohui ​បាន​ថែ្លងថា ​មេដឹកនាំ​ទាំងពីរ​រូប​បានកត់​សម្គាល់​ថា ​ស្ថានភាព​អន្តរជាតិ​កំពុង​ឆ្លងកាត់​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង។​ជឿជាក់ថា ​ទាំងចិន​និង​ឥណ្ឌា​ប្តេជ្ញា​កសាង​ពិភពលោក​មួយ​ប្រកបដោយ​សន្តិភាព ​សន្តិសុខ​និង​វិបុលភាព។​បណ្តាប្រទេសនានា​អាច​ស្វែង​រក​ការអភិវឌ្ឍ​តាម​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​ច្បាប់អន្តរជាតិ ​ក៏ដូចជា​រួមគ្នា​លើកកម្ពស់​ពហុភាគីនិយម ​ប្រជាធិបតេយ្យ​នៃ​ទំនាក់ទំនងអន្តរជាតិ​និង​ការពារ​ផល​ប្រយោជន៍​រួម​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍។​

    មេដឹកនាំ​ទាំងពីររូប​បាន​ផ្លាស់ប្តូរ​មតិគ្នា​លើបញ្ហា​ដែល​មិនទាន់បាន​ដោះស្រាយ ​រួមទាំង​បញ្ហា​ព្រំដែន​ផងដែរ។​ភាគីទាំងពីរ​គួរតែ​ដើរដល់​ក្របខ័ណ្ឌ​ដែល​ទ្វេភាគី​សុទ្ធតែ​ព្រមព្រៀង​គ្នា​ដោយ​ឈរលើ​គោលការណ៍​ណែនាំ​ផែ្នក​នយោបាយ​សម្រាប់​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ដែល​ភាគី​ទាំង​ពីរ​បាន​ឈានដល់​កាលពី​ឆ្នាំ ​២០០៥ ​កន្លង ​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ប្រកបដោយ​ភាពយុត្តិធម៌​និង​សមហេតុផល​និង​អាច​ទទួលយក​បាន​ទាំងសងខាង​សម្រាប់​បញ្ហាព្រំដែន៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស