孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសហប្រជាជាតិនឹងចាត់វិធានការសន្សំសំចៃការចំណាយដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ

2019-10-13 15:36:32 cri

    អង្គការ​សហប្រជាជាតិ​សម្រេច​ចាត់វិធានការ​សន្សំសំចៃ​ការចំណាយ​ដ៏ម៉ឺងម៉ាត់​ ដើម្បី​ទប់ទល់​នឹងវិបត្តិ​ហិរញ្ញវត្ថុ​ដ៏ធ្ងន់ធ្ងរ​បំផុតក្នុង​រយៈពេល​១០ឆ្នាំ​កន្លងទៅនេះ​នាពេល​បច្ចុប្បន្ន ។

    កាលពី​ថ្ងៃទី១១​ខែតុលា​ លោក​ Stephane ​Dujarric​ អ្នកនាំពាក្យ​របស់​លោក ​Antonio ​Guterres​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បានប្រគល់​សំបុត្រ​មួយឱ្យ​អ្នកសារព័ត៌មាន​ដែល​លោក ​Antonio​ Guterres ​បានសរសេរ​ផ្ញើជូន​អ្នកទទួល​ខុសត្រូវនៃ​អង្គភាព​នានា​ ទីស្នាក់ការ​នានានិង​គណៈកម្មាធិការ​ក្នុងតំបន់​នានានៃ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី១០​ខែតុលា។​ លោក ​Antonio​ Guterres ​បាន​រាយការណ៍​អំពី​ការលំបាក​ខាង​ហិរញ្ញវត្ថុ​ដែល​​អង្គការ​សហប្រជាជាតិ​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ន​ ហើយ​ទាមទារឱ្យ​មន្ត្រីអង្គការ​សហប្រជាជាតិ​គ្រប់​ជាន់ថ្នាក់​ចាត់វិធានការ​សន្សំសំចៃ​ការចំណាយ ។

    ថ្ងៃដដែល​ លោកស្រី​ Catherine​ Pollard ​អគ្គលេខាធិការរង​នៃអង្គការ​សហប្រជាជាតិ​បានថ្លែង​ក្នុងសន្និសីទ​សារព័ត៌មានថា​ គិតត្រឹម​ថ្ងៃទី៩​ខែតុលា​ឆ្នាំ២០១៩ ​ឱនភាព​សាច់ប្រាក់​នៃថវិកា​ទូទៅ​នៃ​អង្គការ​សហប្រជាជាតិ​បានឡើង​ដល់៣៨៦​លានដុល្លារ​អាមេរិក ។ ​ដល់​ចុងខែតុលា​ ឱនភាព​សាច់ប្រាក់នៃ​ឆ្នាំនេះនឹង​ច្រើនជាង​កំណត់ត្រា​នៃ​ឆ្នាំមុនគឺ​៤៨៨លាន​ដុល្លារអាមេរិក ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស