李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង ជួបពិភាក្សាការងារជាមួយលោកModi នាយករដ្ឋមន្ត្រីឥណ្ឌានៅក្រុងChennei

2019-10-13 15:31:22 cri

   លោក​ ស៊ីជីនភីង​ ប្រធានរដ្ឋ​ចិន​បាន​បន្ត​ជួប​ពិភាក្សា​ការងារ​ជាមួយលោក Modi ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នៅ​ក្រុង​Chennai កាលពី​ថ្ងៃទី​ ១២ ខែ​តុលា​ ។ មេដឹកនាំ​នៃប្រទេស​ទាំងពីរ​បាន​ផ្លាស់ប្តូរ​មតិ​គ្នាដោយ​ស្មោះ​ត្រង់និង​​​យ៉ាង​ស៊ីជម្រៅ​អំពី​ទំនាក់ទំនង​រវាង​ចិននិងឥណ្ឌា​ព្រមទាំង​បញ្ហា​អន្តរជាតិ​និង​តំបន់​សំខាន់ៗ ។

   ​លោក​ស៊ីជីនភីង​បាន​ថ្លែង​ថា​ នៅ​ក្រោមស្ថានការណ៍​អន្តរជាតិ​នាពេល​បច្ចុប្បន្ននេះ​ ប្រទេស​ចិននិង​ឥណ្ឌា​បា​នទទួល​បន្ទុកសំខាន់​ក្នុង​វិស័យ​គាំពារ​ស្ថិរភាព​ពិភពលោក​និង​ជំរុញ​ការ​អភិវឌ្ឍ​ ។ ដូច្នេះ​ យើង​ត្រូវ​តែ​កំណត់​ផែនការនៃ​ការ​​អភិវឌ្ឍ​ទំនាក់ទំនងរវាង​ចិននិង​ឥណ្ឌា​រយៈពេល​ ១០០ ឆ្នាំ​ក្នុង​កម្រិតយុទ្ធសាស្ត្រ​និង​ចក្ខុវិស័យ​យូរអង្វែង ដើម្បី​បំពេញ​បន្ថែម​កម្លាំង​ចលករ​ឱ្យ​កាន់តែ​ខ្លាំង​ក្លា​សម្រាប់​ដល់ការ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​រវាង​ចិននិង​ឥណ្ឌា​ រួម​សហការ​គ្នាដើម្បី​​សម្រេច​ឱ្យ​បាន​នូវ​ការ​ស្តារភាពរុងរឿង​ដ៏មហិមារបស់​អរិយធម៌ចិននិង​ឥណ្ឌា​ឡើង​វិញ​ ។

   លោក Modi បាន​ថ្លែង​ថា​ ប្រទេស​ឥណ្ឌា​សូម​កោត​សសើរ​ចំពោះ​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់​ប្រទេស​ចិន​ ។ ឥណ្ឌានិង​ចិន​សុទ្ធតែ​កំពុង​ស្ថិត​នៅ​ដំណាក់កាល​នៃ​ការ​ស្តារភាពរុងរឿងនៃ​ប្រទេសជាតិ​ឡើង​វិញ​ ហើយ​ក៏​កំពុង​ជួប​​បញ្ហា​ប្រឈម​​ស្រដៀង​គ្នា​ជាច្រើន។​ ដូច្នេះ​ ឥណ្ឌា​រីករាយ​ធ្វើ​ការ​ផ្លាស់ប្តូរ​និង​​​រៀន​សូត្រ​ពី​គ្នា​ទៅវិញ​ទៅមក​ជាមួយ​ប្រទេស​ចិន​ ដើម្បី​ត្រួសត្រាយ​កិច្ច​សហប្រតិបត្តិការ​ការ​ជាក់ស្តែង​ឱ្យ​កាន់តែ​​ស៊ីជម្រៅ​ ។  ក្នុង​សតវត្ស​រ៍​ទី​ ២១ សន្តិភាព​ពិភពលោក​និង​ការ​រីកចម្រើន​របស់​មនុស្ស​ជាតិ​​មិន​អាច​ឃ្លាត​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​ចិននិង​ឥណ្ឌា​បាន​ឡើយ​ ។ ខ្ញុំ​បាន​យកចិត្ត​ទុក​ដាក់និង​​ថ្នាក់ថ្នមយ៉ាង​ខ្លាំង​​ចំពោះ​មិត្តភាព​ជាមួយ​លោក​ស៊ីជីនភីង​ ប្រធាន​រដ្ឋ​ចិន​ ហើយ​ក៏​រីករាយ​បន្ត​រក្សា​ការ​ទាក់ទាង​គ្នា​ជា​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​ផលប្រយោជន៍​បែបនេះ​ជាមួយ​លោក​តទៅទៀត​ ដើម្បី​ពួត​ដៃ​គ្នា​ត្រួសត្រាយ​អនាគត​កាន់តែ​ល្អ​បវរ​នៃទំនាក់ទំនង​រវាង​ឥណ្ឌានិង​ចិន​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស