魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ជួបពិភាក្សាការងារជាមួយលោកស្រី Vidya Devi Bhandari ប្រធានាធិបតីនេប៉ាល់

2019-10-13 15:49:22 cri

   

图片默认标题_fororder_习近平

    លោក ​ស៊ី ​ជីនភីង ​ប្រធានរដ្ឋ​ចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី ​Vidya ​Devi ​Bhandari ​ប្រធានាធិបតី​នេប៉ាល់​នៅ​ទីស្តីការប្រធានាធិបតី​នៅ​ក្រុង​កដ្ឋមណ្ឌូ ​កាលពី​ថ្ងៃទី ​១២​ ខែ​តុលា។​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​បាន​ប្រកាស​ថា ​ភាគីទាំងពីរ​នឹង​បង្កើត​ទំនាក់ទំនង​ភាពជាដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​រវាង​ចិន​និង​នេប៉ាល់។​

    លោក ​ស៊ី ​ជីនភីង ​បាន​សង្កត់ធ្ងន់​ថា ​ភាគីទាំងពីរ​គួរតែ​ពង្រឹង​មូលដ្ឋានគ្រឹះ​នយោបាយ​នៃ​ទំនាក់​ទំនង​រវាង​ចិន​និង​នេប៉ាល់​និង​ចាត់ទុក​ការកសាង​សហគមន៍រួម​វាសនា​ជា​គោលដៅ​រយៈ​ពេល​វែង​សម្រាប់​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិន​និង​នេប៉ាល់។​ប្រទេសចិន​នឹង​គាំទ្រ​ប្រទេស​នេប៉ាល់​ជានិច្ច​ក្នុង​ការ​ការពារ​ឯករាជ្យ ​ភាពអធិបតេយ្យភាព​និង​បូរណភាព​ទឹកដី ​ក៏​ដូច​ជា​ផ្តល់​នូវ​ការគាំទ្រ​និង​ជំនួយ​តាមសមត្ថភាព​របស់​ចិន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​របស់​នេប៉ាល់​។

    លោកស្រី ​Vidya ​Devi ​Bhandari ​បាន​ថែ្លងថា ​ដំណើរទស្សនកិច្ច​របស់​ប្រធានរដ្ឋចិន​មក​កាន់​ប្រទេស​នេប៉ាល់​បន្ទាប់ពី​រយៈពេល ​២៣ ​ឆ្នាំ ​មាន​សារៈសំខាន់​ជាប្រវត្តិសាស្ត្រ​យ៉ាង​ខ្លាំង។​ការប្រកាស​អំពី​ការបង្កើត​ទំនាក់ទំនង​ភាពជាដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​រវាង​នេប៉ាល់​និង​ចិន​ប្រាកដ​ជា​ពង្រឹង​នូវ​មិត្តភាព​ជាប្រពៃណី​រវាង​ប្រទេស​ទាំងពីរ ​ព្រមទាំង​បង្កើន​ខ្លឹមសារ​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​នេប៉ាល់​និង​ចិន​ឱ្យ​ឈានចូល​ក្នុង​យុគសម័យ​ថ្មី​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស