徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកភូទីនអំពាវនាវដល់កងទ័ពបរទេសឱ្យដកចេញពីស៊ីរី

2019-10-13 16:34:34 cri

    កាលពី​ថ្ងៃទី​១២ ខែតុលា លោកភូទីន ប្រធានាធិបតី​រុស្ស៊ី​បានថ្លែងថា កងទ័ព​បរទេស​ខុសច្បាប់​ទាំងអស់​ត្រូវតែ​ដកចេញពី​ស៊ីរី ។

    លោកភូទីន​បាន​ថ្លែងបែបនេះ​ពេលទទួល​បទសម្ភាសន៍​ជាមួយប្រព័ន្ធ​សារព័ត៌មាន​នានា មានដូចជា​ស្ថានីយទូរទស្សន៍​RT​រុស្ស៊ី​ជាដើម ។ លោក​ក៏បាន​ថ្លែង​ទៀតថា បើ​មេដឹកនាំ​ស្របច្បាប់​នៅពេលអនាគត​របស់ស៊ីរី​យល់ថា​កងទ័ព​រុស្ស៊ី​ត្រូវតែ​ដកចេញពី​ស៊ីរី នោះ កងទ័ព​រុស្ស៊ី​ក៏នឹង​ដកចេញ​ដែរ ។

    លោកភូទីន​បានថ្លែងថា ស៊ីរី​គួរតែ​ដកវត្តមាន​កងទ័ព​បរទេស​ទាំងអស់​ចេញ ហើយ​លោកថា បូរណភាព​ទឹកដី​ស៊ីរី​ចាំបាច់​ត្រូវតែ​ស្តារឡើងវិញ​ដោយពេញលេញ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស