马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី២បានទាក់ទាញអង្គភាពនិងសហគ្រាសហុងកុងកាន់តែច្រើនឡើងចូលរួម

2019-10-13 16:36:35 cri

     កាល​ពី​ថ្ងៃ​ទី​១២​ខែ​តុលា ​ការិយាល័យ​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង​ប្រចាំ​នៅ​សៀងហៃបាន​ឱ្យ​អ្នក​សារ​ព័ត៌មាន​ដឹង​ថា ​មាន​អង្គភាព​និង​សហគ្រាស​ហុងកុង​ចំនួន​៤៧នឹង​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​២។

តាម​ការ​បង្ហាញ​បាន​ឱ្យ​ដឹងថា ​ផ្ទៃ​ក្រឡា​ជា​ទូទៅ​សម្រាប់​សហគ្រាស​ហុងកុង​តាំង​ពិព័រណ៍​មាន​១ពាន់​៤រយ​៣២​ម៉ែត្រ​ក្រឡា។​សម្រាប់​សាល​ពិព័រណ៍​ផលិតផល​ហុងកុង​មាន​ទំហំ​១ពាន់​ម៉ែត្រ​ក្រឡា ​សហគ្រាស​ម្ហូប​អាហារ​ហុងកុង​មាន​៣១​ ​កើន​ឡើង​៨​សហគ្រាស​បើ​ប្រៀប​ធៀបនឹង​ឆ្នាំ​២០១៨​។

ក្នុង​សាល​ពិព័រណ៍​សេវាកម្ម​ហុងកុង​ មាន​អង្គភាព​និង​សហគ្រាស​១៦ ​ពាក់ព័ន្ធ​នឹង​វិស័យ​ជា​ច្រើន​ដូច​ជា​ឧស្សាហកម្មសំណង់ ​ចរាចរណ៍ទំនិញ​ គំនូរប្លង់ និង​បច្ចេកវិទ្យា​ព័ត៌មាន​ជា​ដើម ​ស្ថាប័ន​ផ្សព្វផ្សាយ​និង​វិនិយោគនៃ​រដ្ឋបាល​តំបន់​រដ្ឋបាលពិសេស​ហុងកុង​ក៏​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​លើក​នេះ​ជា​លើក​ដំបូង​ផងដែរ។

អ្នកបកប្រែ:马小青
ប្លុកពិសេស