徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃឥណ្ឌាផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះជំនួបក្រៅផ្លូវការលើកទី ២ នៃមេដឹកនាំចិននិងឥណ្ឌា

2019-10-13 16:33:35 cri

    ជំនួប​ក្រៅផ្លូវការ​លើកទី ២ នៃមេដឹកនាំ​ចិននិង​ឥណ្ឌា​កំពុង​ធ្វើឡើង​នៅ​ក្រុង​Chennai ទីរួមខេត្ត​Tamil Nadu ប្រទេសឥណ្ឌា ។ ប្រព័ន្ធ​សារព័ត៌មាន​សំខាន់ៗ​នៃឥណ្ឌា​បានផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជំនួប​លើកនេះ ដោយបាន​ផ្សាយដំណឹង​យ៉ាងលំអិត​និង​ស៊ីជម្រៅ ។

    កាសែត​The Hindu ដែលជា​កាសែត​ធំទី ១ នៃឥណ្ឌា​បានចុះផ្សាយ​អត្ថបទ​លើទំព័រទី ១ ថា លោក​ស៊ីជីនភីង ប្រធានរដ្ឋចិន​និង​លោកនាយករដ្ឋមន្ត្រី​ឥណ្ឌា​Narendra Modi បាន​ផ្លាស់ប្តូរ​មតិគ្នា​យ៉ាងស៊ីជម្រៅ​ស្តីពី​ការពួតដៃគ្នា​ក្នុង​បុព្វហេតុ​អភិវឌ្ឍន៍ ការរួមគ្នា​កសាង​ទំនាក់ទំនង​ជិតខាង​ប្រកបដោយ​សុខដុមរមនា ការជួយគ្នា​និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​ជាដើម ។ រំពឹងថា​ប្រទេស​អរិយធម៌​បុរាណ​ទាំងពីរ​នេះ​អាច​រួមរស់នៅ​ដោយមេត្រីភាព​និង​អភិវឌ្ឍ​ទៅមុខ​ជាមួយគ្នា ។

    វេបសាយ​Dinamalar ដែលជា​វេបសាយ​ព័ត៌មាន​ភាសា​Tamil​ធំទី ១ នៃឥណ្ឌា​បាន​ផ្សាយអត្ថបទ​កាលពី​ថ្ងៃទី ១១ ខែតុលាថា ប្រាសាទបុរាណ​Mahalalipuram​ជាក្រវាត់សំខាន់​សម្រាប់​ចិនបុរាណ​និង​ឥណ្ឌាបុរាណ​ផ្សព្វផ្សាយ​ពុទ្ធសាសនា​និង​ធ្វើពាណិជ្ជកម្ម​តាមរយៈ​ផ្លូវសូត្រ​លើសមុទ្រ ។ ប្រទេសចិន​និង​ខេត្ត​Tamil Nadu ពីអតីតកាល​មានការផ្លាស់ប្តូរ​មេត្រីភាព​ក្នុង​វិស័យ​ជាច្រើន ដូចជា​ពាណិជ្ជកម្ម វប្បធម៌​និង​សាសនា​ជាដើម ហើយ​ភាគីទាំងពីរ​សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍​ជាច្រើន ។ រំពឹងថា​ចិននិង​ឥណ្ឌា​ឈានដល់​មតិឯកភាពគ្នា​កាន់តែច្រើន ដើម្បី​រួមគ្នា​ដើរតួនាទី​នៃអាស៊ី​លើឆាក​អន្តរជាតិ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស