马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននិងឥណ្ឌារៀបចំផែនការអភិវឌ្ឍន៍សតវត្សរ៍ពីកម្រិតយុទ្ធសាស្រ្ត

2019-10-13 16:37:48 cri

     កាល​ពី​ថ្ងៃ​ទី​១២​ខែ​តុលា ​វិទ្យុអន្តរជាតិចិន​បាន​ចុះ​ផ្សាយ​អត្ថបទ​អត្ថាធិប្បាយ​ក្រោម​ចំណង​ជើងថា ​ប្រទេស​ចិន​និង​ឥណ្ឌា​រៀបចំ​ផែនការ​អភិវឌ្ឍន៍​សតវត្សរ៍​ពី​កម្រិត​យុទ្ធសាស្រ្ត។

អត្ថបទ​នេះ​ថ្លែង​ថា ​ជំនួប​ពិភាក្សា​ក្រៅផ្លូវការ​លើក​ទី​២​រវាង​មេដឹកនាំ​ប្រទេស​ចិន​និង​ឥណ្ឌា​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១២ខែ​តុលា។ជំនួប​ពិភាក្សា​លើក​នេះ​បាន​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ​ហើយ​ក៏​បាន​រៀបចំ​ទិស​ដៅ​អភិវឌ្ឍន៍​ជំហាន​បន្ទាប់​នៃ​ទំនាក់ទំនង​ទ្វេភាគី​ពី​កម្រិត​យុទ្ធសាស្រ្តផងដែរ។

អត្ថបទនេះ​គូបញ្ជាក់​ថា ​ក្រោម​បរិបទ​ដែល​ឯកតោភាគី​និង​ការពារនិយម​នា​ពេល​បច្ចុប្បន្ន​នេះ ​អត្ថន័យ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​និង​ឥណ្ឌា​កាន់តែ​លេចធ្លោ​ជា​រៀងរាល់​ថ្ងៃ​ ដរាបណា​ប្រទេស​ទាំង​ពីរ​ចិន​និង​ឥណ្ឌា​គ្រប់គ្រង​ទិស​ដៅ​អភិវឌ្ឍន៍​នៃ​ទំនាក់ទំនង​ទ្វេ​ភាគី​ពី​កម្រិត​យុទ្ធសាស្រ្ត ​នោះ​ នឹង​អាច​ដោះស្រាយ​ការ​ខ្វែង​គំនិតគ្នា​ដោយ​សមរម្យ​និង​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​និង​ឈ្នះ-ឈ្នះ។

អ្នកបកប្រែ:马小青
ប្លុកពិសេស