马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋសភាសហរដ្ឋអាមេរិកកោះហៅរដ្ឋមន្រ្តីក្រសួងថាមពលដើម្បីបំភ្លឺអំពីករណីសន្ទនាតាមទូរស័ព្ទរបស់លោកត្រាំ

2019-10-12 15:53:11 cri

     គណៈកម្មាធិការ​ស៊ើបអង្កេត​នៃ​រដ្ឋសភា​អាមេរិក​បាន​កោះហៅ​លោក​Rick Perryរដ្ឋមន្រ្តី​ក្រសួង​ថាមពល​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១០ខែ​តុលា ​ដើម្បី​ទាមទារ​ឱ្យ​លោក​ប្រគល់​ឯកសារ​មាន​ពាក់ព័ន្ធ​ស្តីពី​ករណី​ទូរស័ព្ទ​រវាង​លោក​ត្រាំ​ប្រធានាធិបតី​អាមេរិក​និង​លោកZelenskyប្រធានាធិបតី​អ៊ុយក្រែន ​និង​សហការ​ជាមួយ​រដ្ឋសភា​ក្នុងការ​ស៊ើប​អង្កេត​លើ​បទ​ចោទប្រកាន់ចំពោះ​លោក​ត្រំាំ។

    លោក​ត្រាំកំពុង​ប្រឈម​នឹង​ការ​ស៊ើប​អង្កេត​លើ​បទ​ចោទប្រកាន់។គួរ​រំលឹក​ថា ​កាល​ពី​ខែ​សីហា ​ឥស្សរជន​នៃ​មជ្ឈដ្ឋាន​ស៊ើបការណ៍​អាមេរិក​មួយ​រូប​បាន​បញ្ចេញ​លិខិត​អនាមិក​មួយថា​ក្នុង​ពេល​លោក​ត្រាំ​និង​លោក​Zelenskyប្រធានាធិបតី​អ៊ុយក្រែន​សន្ទនា​តាម​ទូរស័ព្ទ ​លោក​ត្រាំ​បាន​ទាមទារ​ឱ្យ​លោកZelenskyបើក​ការ​ស៊ើប​អង្កេត​លើ​គូប្រជែង​នយោបាយ​របស់​ខ្លួន ​ហើយ​សេតវិមាន​ក៏​បាន​ចាត់វិធានការ​មួយ​ចំនួន​ដើម្បី​បិទ​កំណត់ត្រា​នៃ​ខ្លឹមសារ​កិច្ច​សន្ទនា​របស់​លោក​ទាំង​ពីរ​។

អ្នកបកប្រែ:马小青
ប្លុកពិសេស