邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx/1.26.1

សភាពាណិជ្ជកម្មចិនប្រចាំនៅសហភាពអឺរ៉ុបបានចេញផ្សាយរបាយការណ៍ទីមួយដោយផ្តោតសំខាន់ថា ការអភិវឌ្ឍរវាងចិននិងសហភាពអឺរ៉ុបគឺផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ

2019-10-12 15:43:05 cri

       កាល​ពី​ថ្ងៃទី ១១ ខែតុលា តាមម៉ោង​តំបន់  ​សភា​ពាណិជ្ជកម្ម​ចិន​ប្រចាំ​នៅ​សហភាព​អឺរ៉ុប​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​នៅ​ទីក្រុងព្រុចសែល​ ​ដែលបាន​បូកសរុប​​​ ​នូវ​សកម្មភាព​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​របស់​សហគ្រាស​មូលធន​ចិន​​ក្នុង​ទ្វីប​អឺរ៉ុប​ទាំង​ស្រុង​នា​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​  ​ព្រមទាំងបាន​លើក​​សំណើ​​ផ្នែក​គោលនយោបាយ​មួយ​ចំនួន​ដល់​បណ្តា​​​ស្ថាប័ន​​របស់​សហភាពអឺរ៉ុប​និង​រដ្ឋាភិបាល​ប្រទេស​ជា​សមាជិក​សហភាពអឺរ៉ុប​​  ​ក្នុង​ន័យ​ជួយ​កែលម្អ​ថែម​មួយ​កម្រិត​ទៀត​​ដល់​បរិយាកាស​ធ្វើ​ពាណិជ្ជកម្ម​និង​ដំណើរការ​របស់​ស្ថាប័ន​​មូលធន​ចិន​នៅ​សហភាពអឺរ៉ុប។

      « របាយការណ៍​ស្តីពី​ការអភិវឌ្ឍ​នៅ​ទ្វីប​អឺរ៉ុប​របស់​សហគ្រាស​ចិន​ (២០១៩) » ​ជា​របាយការណ៍​ទីមួយ​នៃ​សភា​ពាណិជ្ជកម្ម​ចិន​នៅ​សហភាព​អឺរ៉ុប​បន្ទាប់​ពី​ស្ថាប័ន​មួយ​នេះ​ត្រូវបាន​​បង្កើត​ឡើង។  ​លោក Zhou Lihong ​​​ប្រធាន​សភាពាណិជ្ជកម្ម​ចិន​ប្រចាំ​នៅ​សហភាពអឺរ៉ុប​បាន​ថ្លែងថា   ​និយាយជារួម  ​របាយការណ៍​នៃ​សភាពាណិជ្ជកម្ម​ចិន​ប្រចាំ​នៅ​សហភាពអឺរ៉ុប​មួយនេះ​បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​​ចំពោះ​ការអភិវឌ្ឍ​នៅ​ទ្វីបអឺរ៉ុប​របស់​សហគ្រាស​ចិន​ផង​ ​ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​​បញ្ហា​​មួយចំនួន​​ដែល​សហគ្រាស​ចិន​បាន​នឹង​កំពុងប្រឈមមុខ​ក្នុង​អឺរ៉ុប​ផង​។ ​ឧទាហរណ៍​ដូចជា  ​​ការ​ត្រួត​ពិនិត្យ​​​មូលធនបរទេស​នៃ​​សហភាពអឺរ៉ុប​​​មានភាព​កាន់តែ​តានតឹង​​ពីមួយថ្ងៃទៅមួយថ្ងៃ  ​បាន​ដាក់​សម្ពាធ​ដល់​​​សហគ្រាស​ចិន​​ក្នុង​ការ​ចូលទីផ្សារ​​​ក្នុង​​វិស័យ​​សំខាន់ៗ​មួយចំនួន​ដូចជា ​ថាមពល ​បញ្ញាសិប្បនិម្មិត  ​ទូរគមនាគមន៍  ​ឧបករណ៍អេឡិចត្រូនិក ជាដើម។​  ​​​សហភាពអឺរ៉ុប​​បាន​ចាត់វិធានការ​រឹតបន្តឹង​ចំពោះ​​ការអភិវឌ្ឍ​​អាជីវកម្ម​​​របស់​​សហគ្រាស​​​ចិន​  ​​ជាពិសេស​សហគ្រាស​​នៃ​​វិស័យ​​បច្ចេកវិទ្យា​ ​​ថាមពល​​និង​សហគ្រាស​​ដែល​គ្រប់គ្រង​ដោយរដ្ឋ​ ​។

      ដូច្នេះហើយ ​របាយការណ៍​មួយ​នេះ​បាន​ស្នើរ​ដល់​សហភាព​អឺរ៉ុប​គួរ​​ប្រកាន់​ខ្ជាប់​​នូវ​គោលការណ៍​ទីផ្សារ​សេរី​ដោយ​​ម៉ឺងម៉ាត់​  ​​ជៀសវាង​ធ្វើ​ឱ្យ​​បញ្ហា​ពាណិជ្ជកម្ម​ក្លាយ​ជា​បញ្ហា​នយោបាយ​  ​ហើយ​ត្រូវ​ស្វែងរក​​​ចំណុច​ដូចគ្នា​និង​ទុក​ចំណុច​ខុសគ្នា​នៅមួយ​អន្លើ​  ​ ​ព្រមទាំង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ជាដើម៕​​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស