马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការណាតូដាស់តឿនដល់តួកគីរក្សាភាពអត់ធ្មត់ចំពោះការធ្វើប្រតិបត្តិការយោធានៅភាគខាងជើងស៊ីរី

2019-10-12 15:52:13 cri

លោកMevlutCavusogluរដ្ឋមន្រ្តី​ការ​បរទេស​តួកគី​បាន​អំពាវនាវ​ដល់​អង្គការ​ណាតូ​ឱ្យ​រក្សា​សាមគ្គី​និងភាព​រួបរួមគ្នាក្នុង​សកម្មភាពនៃ​​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ដែល​ធ្វើ​ឡើង​នៅ​តួកគី​កាល​ពី​ថ្ងៃ​ទី​១១ខែ​តុលា។ប៉ុន្តែ ​លោកJensStoltenbergអគ្គលេខាធិការ​អង្គការ​ណាតូ​បាន​ដាស់​តឿន​ដល់​តួកគី​ឱ្យ​រក្សា​ភាព​អត់ធ្មត់​ចំពោះ​ការ​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​ភាគ​ខាង​ជើង​ស៊ីរី។

លោកMevlutCavusogluបាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ដែល​ធ្វើ​ឡើង​រួម​ជា​មួយ​លោកJensStoltenbergនៅ​ក្រុង​អ៊ីស្តង់ប៊ុល​នា​ថ្ងៃ​ដដែល​ថា ​គ្រាន់តែ​យល់​ពី​កង្វល់​ដ៏​សមហេតុផល​របស់​តួកគី​គឺមិន​គ្រប់គ្រាន់ទេ ​កងទ័ព​យោធា​តួកគី​បាន​ធ្វើ​ប្រតិបត្តិការ​យោធា​ចំពោះ​កង​កម្លាំង​ប្រដាប់អាវុធឃើត​នៅ​ភាគ​ខាង​ជើង​ស៊ីរី​កាល​ពី​ថ្ងៃ​ទី​៩ខែ​តុលា​គឺ​មាន​ន័យថា​នឹង​បញ្ចប់​ការ​គំរាមកំហែង​នៃ​ភេរវកម្ម​តាម​ព្រំដែន​តួកគី​ ​ការ​នេះ​មាន​សារៈ​សំខាន់​ចំពោះ​សន្តិសុខ​អង្គការណាតូ​ផង​ដែរ។

លោកJensStoltenbergបាន​ថ្លែង​ថា ​គ្មាន​សមាជិក​អង្គការណាតូ​ផ្សេង​ទៀត​ក្រៅ​ពី​តួកគី​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​វាយប្រហារ​ភេរវកម្ម​និង​កម្លាំង​ហិង្សា​យ៉ាង​ធ្ងន់ធ្ងរ​នោះ​ទេ ​ប៉ុន្តែ​ ភាគី​តួកគី​ត្រូវតែ​រក្សា​ភាព​អត់ធ្មត់​ចំពោះ​ការ​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​ភាគ​ខាង​ជើង​ស៊ីរី។

អ្នកបកប្រែ:马小青
ប្លុកពិសេស