邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គនាយិកាថ្មីអង្គការ IMF ព្រមានថាជម្លោះពាណិជ្ជកម្មនឹងបណ្តាលឱ្យមានការខាតបង់ថវិការាប់សែនលានដុល្លាអាមេរិក

2019-10-09 15:27:21 cri

      លោកស្រី Kristalina Georgieva​ ​អគ្គនាយិកា​​​ថ្មី​នៃ​អង្គការ​មូលនិធិ​រូបិយវត្ថុ​​អន្តរជាតិ​​ (IMF) ​បាន​ថ្លែង​នៅ​ថ្ងៃទី ៨ ​ខែតុលា​ថា   ​ជម្លោះ​ពាណិជ្ជកម្ម​​បាន​​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ។​ ​ដល់ឆ្នាំ ២០២០ ​សេដ្ឋកិច្ច​ពិភពលោក​ប្រហែល​នឹង​ខាតបង់ទឹកប្រាក់ចំនួន​ជាង ៧ សែនលាន​ដុល្លាអាមេរិក ​​​ស្មើនឹង​​ 0.8 % ​នៃ​ចំនួន​ផលិតផលក្នុងស្រុកសរុប​ (GDP) ​នៃទូទាំង​ពិភពលោក។

      ថ្ងៃដដែល ​លោកស្រី Georgieva​ បាន​​អញ្ជើញ​ថ្លែង​សុន្ទរកថា​ជាសាធារណៈ​​ជា​លើក​​​ទីមួយ​របស់​ខ្លួន​​នៅ​ទីស្នាក់ការទូទៅ​នៃ​អង្គការ​ IMF ​​បន្ទាប់​ពី​លោកស្រី​បាន​​ឡើងកាន់​មុខ​តំណែង​ជា​អគ្គនាយិកា​។ ​លោកស្រីបាន​និយាយ​ថា  ​ជម្លោះ​ពាណិជ្ជកម្ម  ​​ “ការដកខ្លួនចេញពី​សហភាព​អ៊ឺរ៉ុប​”​របស់អង់គ្លេស  ​ ​និង​ភាព​តានតឹង​​នៃ​នយោបាយ​ភូមិសាស្ត្រ​ ​កំពុង​​​រារាំង​សក្តានុពល​កំណើន​សេដ្ឋកិច្ច​ពិភពលោក​។ ​លោកស្រី​បាន​​អំពាវនាវ​​ដល់​បណ្តា​ប្រទេស​នានា​​ចាត់ចែង​វិធានការ​ឆ្លើយតប​ដោយ​សម្របសម្រួលនិងឯកភាព​ ​រួមគ្នា​ស្វែងរក​​វិធីសាស្ត្រ​ដ៏​យូរ​អង្វែង​សម្រាប់​ការដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​​  ​ដើម្បី​ធ្វើ​ឱ្យ​​ផ្នែក​ពាណិជ្ជកម្ម​​អាច​ដើរ​តួនាទី​​ពេញលេញ​ក្នុង​​ការជំរុញ​កំណើន​សេដ្ឋកិច្ច​៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស