孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដាស់តឿនលោក Adam Silver អគ្គនាយកនៃសមាគមកីឡាបាល់បោះអាជីពអាមេរិក(NBA)ម្តងទៀតថា កុំបំភាន់អធិបតេយ្យភាពជាតិនិងសេរីភាពក្នុងការបញ្ចេញមតិដោយចេតនា

2019-10-09 17:22:22 cri

    បន្ទាប់ពី​​​លោក​Daryl ​Morey​ អគ្គនាយកនៃ​ក្លិប​បាល់បោះ​អាមេរិក ​The ​Houston ​Rockets​ មិន​សុំអភ័យ​ទោស​ចំពោះ​ពាក្យសម្តី​ខុសឆ្គង​អំពីបញ្ហា​តំបន់ហុងកុង​និង​សមាគម​កីឡា​បាល់បោះ​អាជីពអាមេរិក​(NBA)​ក៏មិន​ដាក់ទណ្ឌកម្ម​ លោក​ Adam ​Silver​ ​ប្រធាន​សមាគម​កីឡា​បាល់បោះ​អាជីពអាមេរិក​(NBA) ​ថែមទាំង​បាន​បង្ហាញពី​ការគាំទ្រ​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញមតិ​របស់​លោក ​Daryl ​Morey ​ជា​សាធារណៈ​ថែមទៀត​ ។​ កាលពី​ថ្ងៃទី៨​ខែតុលា​ ប៉ុស្តិ៍កីឡា​​នៃអគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន​បាន​ប្រកាស​សេចក្តីថ្លែងការណ៍​ម្តងទៀត​ដោយ​សម្រេច​ផ្អាក​ការផ្សាយបន្ត​ផ្ទាល់នូវ​ការប្រកួត​របស់​ NBA ។​ ជុំវិញ​ករណីនេះ ​អ្នកនាំពាក្យ​នៃក្រសួង​ការបរទេសចិន​បាន​បង្ហាញ​យ៉ាង​ច្បាស់លាស់ថា​ ​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគីចិន​ប៉ុន្តែ​មិន​យល់ពី​មតិ​​ប្រជាជនចិន​ គឺ​មិនអាច​ដំណើរការ​បាន​ឡើយ ។

    ពាក្យសម្តី​ដ៏​ខុសឆ្គង​របស់​លោក​Daryl ​Moreyមិន​បាន​គោរព​អធិបតេយ្យភាព​និង​សេច​ក្តី​ថ្លៃថ្នូរ​របស់ប្រទេសចិន​ ហើយ​អាកប្បកិរិយា​របស់​លោក​Adam ​Silverក៏​កាន់តែ​មិន​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​នូវ​​ឥរិយាបថ​ស្មើ​គ្នា​ថែមទៀត​ ​ផ្ទុយ​ទៅវិញ​បាន​ការពារ​ពាក្យ​សម្តី​បង្ក​ហេតុ​ដោយ​ចេតនា​ចំពោះ​អធិបតេយ្យភាព​របស់​ប្រទេស​ផ្សេង​ទៀត​និង​បំផ្លាញ​មនោសញ្ចេតនា​របស់​ប្រជាជន​ចិន​ ​មិន​តែ​ប៉ុណ្ណោះ​ទេ ​លោក​Adam ​Silver​នៅបាន​បង្កើត​ស្តង់ដារ​ពីរ​នៃ​គុណតម្លៃ។​ដូច​អ្នក​ផង​បាន​ដឹង​គ្រប់ៗគ្នា​ថា​ ​កាល​ពី​ឆ្នាំ​២០១៤ ​លោកDonald ​Sterling​អតីតនាយកនៃ​NBA ​Clippers​នា​ពេល​នោះត្រូវ​បាន​ហាមឃាត់មិន​ឱ្យ​ប្រកួត​អស់​មួយ​ជីវិត ​ត្រូវ​បង្ខំ​ឱ្យ​លក់​ក្រុមនិង​ដាក់​ពិន័យជា​ប្រាក់​ដោយ​NBA ​ហើយ​មនុស្ស​ដែលប្រកាស​ដាក់ពិន័យ​ពេល​នោះ​គឺ​លោក ​Adam ​Silver ​នេះឯង។

    ក្នុងនាមជា​សមាគម​កីឡា​បាល់បោះ​អាមេរិក​ទី ១​ ដែល​ចូលក្នុង​ប្រទេសចិន​ ក្នុង​រយៈពេល ​៣០ ឆ្នាំ​កន្លងទៅ ​ដំណើរការ​ពាណិជ្ជកម្ម​នៅ​ប្រទេសចិន​របស់​NBA​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ។​ ប៉ុន្តែ​ថ្ងៃនេះ​ក្នុង​រយៈពេល ​៣០ ឆ្នាំ​ក្រោយមក ​មេដឹកនាំ​NBA​បច្ចុប្បន្ន​ហ៊ាន​ជំទាស់នឹង​សាធារណៈមតិ​នៃ​ប្រជាជនចិន ​បណ្តោយឱ្យ​មាន​ពាក្យសម្តី​បង្ករឿង​ប៉ះពាល់​ដល់​អធិបតេយ្យភាព​ចិន ។ ​ទីផ្សារ​ដែល​បានខិតខំ​ដំណើរការ​អស់រយៈពេល ​៣០ ឆ្នាំ​នោះ​ត្រូវបាន​បំផ្លាញ​ដោយ​លោក​Adam ​Silver​ជាដើម​ក្នុងរយៈពេល​តែ ៣​ ថ្ងៃប៉ុណ្ណោះ ។​ បើលោក​Adam Silver​ជាដើម​មាន​ខួរក្បាល​ដឹងខ្លួន ​នោះ ​គួរតែ​សុំអភ័យទោស​ដោយស្មោះ​ដល់​អ្នកស្នេហា​កីឡា​បាល់បោះ​នៃប្រទេសចិន ​។ ប៉ុន្តែ ​បើ​លោក​Adam Silver​ជាដើម​ទទូច​ទស្សនៈ​ដដែល ក៏តាមចិត្ត​ចុះ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស