孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិស្វាគមន៍ចំពោះការបង្កើតគណៈកម្មាធិការរដ្ឋធម្មនុញ្ញស៊ីរី

2019-10-09 16:29:54 cri

    កាលពី​ថ្ងៃទី៨​ខែតុលា​ ក្រុមប្រឹក្សា​សន្តិសុខនៃ​អង្គការ​សហប្រជាជាតិ​បានប្រកាស​សេចក្តីថ្លែងការណ៍​របស់​ប្រធាន ​ដោយ​សម្តែង​ការស្វាគមន៍​ចំពោះ​ការបង្កើត​គណៈកម្មាធិការ​រដ្ឋធម្មនុញ្ញ​​ស៊ីរី ​ហើយគាំទ្រ​អង្គការ​សហប្រជាជាតិ​កោះធ្វើ​កិច្ចប្រជុំ​លើកទីមួយ​នៃគណៈកម្មាធិការ​រដ្ឋធម្មនុញ្ញ​​ស៊ីរី​នៅក្រុងហ្សឺណែវ​មុនថ្ងៃទី៣០​ខែតុលា​ផងដែរ ។

    កាលពី​ថ្ងៃទី២៣​ខែកញ្ញា​ លោក​ Antonio ​Guterres ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ប្រកាសថា​ រដ្ឋាភិបាល​ស៊ីរីនិង​បក្ស​​ប្រឆាំង​បាន​ឈានដល់​កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ​អំពីការបង្កើត​គណៈកម្មាធិការ​រដ្ឋធម្មនុញ្ញ​ ។ តាម​សិទ្ធិអំណាច​និង​នីតិវិធី​សំខាន់ៗ​នៃ​គណៈកម្មាធិការ​រដ្ឋធម្មនុញ្ញ​ស៊ីរីដែល​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​កាលពី​ថ្ងៃទី២៨​ខែកញ្ញា​ឱ្យដឹងថា ​គណៈកម្មាធិការ​រដ្ឋធម្មនុញ្ញ​នេះគឺអាច​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ននេះ​ ហើយ​ក៏អាច​ធ្វើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មីមួយ​ទៀត​ផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស