马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLiKeqiangនឹងអញ្ជើញចូលរួមពិធីបិទនៃពិព័រណ៍សាកវប្បកម្មពិភពលោកក្រុងប៉េកាំងឆ្នាំ២០១៩

2019-10-09 17:26:47 cri

      ក្នុង​សន្និសីទ​ប្រកាស​ព័ត៌មាន​ស្តីពី​ការងារ​ចាត់ចែង​និង​រៀបចំ​​ពិព័រណ៍​សាកវប្បកម្ម​ពិភព​លោក​ក្រុង​ប៉េកាំង​ឆ្នាំ២០១៩​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​កាល​ពី​ថ្ងៃ​ទី​៨ខែ​តុលា ​លោក​ស្រី​Gaoyan​ប្រធាន​នៃ​ក្រុមប្រឹក្សា​ចិន​សម្រាប់​ការ​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​និង​ជា​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​​ពិព័រណ៍​សាកវប្បកម្ម​ពិភពលោក​ក្រុង​ប៉េកាំង​បាន​ប្រកាស​ថា​ លោកLiKeqiangនាយក​រដ្ឋ​មន្រ្តី​ចិន​នឹង​អញ្ជើញ​ចូលរួម​ពិធី​បិទ​នៃ​ពិព័រណ៍​សាកវប្បកម្ម​ពិភពលោក​ក្រុង​ប៉េកាំង​ឆ្នាំ២០១៩​នា​យប់ថ្ងៃ​ទី​៩ខែតុលា​ហើយ​និង​ថ្លែង​សុន្ទរកថា។

     ថ្នាក់​ដឹកនាំ​និង​អ្នក​នយោបាយ​នៃ​ប្រទេស​ប៉ាគីស្ថាន ​កោះសូឡូម៉ូន ​កម្ពុជា ​កៀហ្ស៊ីស៊ីស្ថាននិង​អាស៊ែបៃហ្សង់ព្រម​ទាំង​ថ្នាក់​ដឹកនាំ​នៃ​ការិយាល័យពិព័រណ៍អន្តរជាតិ​និង​សមាគម​អ្នក​ផលិត​សាកវប្បកម្មអន្តរជាតិ​នឹង​ចូលរួម​ពិធី​បិទ​នេះ។

អ្នកបកប្រែ:马小青
ប្លុកពិសេស