徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះភាគីអាមេរិកដែលយកលេសបញ្ហាសិទ្ធិមនុស្សដើម្បីបញ្ចូលសហគ្រាសចិនទៅក្នុងបញ្ជីសហគ្រាសដែលត្រូវគ្រប់គ្រងការនាំចេញ

2019-10-09 15:29:51 cri

    តាមការ​ផ្សាយដំណឹង​បានឱ្យ​ដឹងថា កាលពី​ថ្ងៃទី ៧ ខែតុលា ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ចេញ​សេចក្តីប្រកាស​មួយថា នឹងបញ្ចូល​នាយកដ្ឋាន​សន្តិសុខ​សាធារណៈ​នៃភូមិភាគ​អ៊ុយហ្គ័រ​ស៊ីនជាំង​និង​ស្ថាប័ន​ក្រោមឱវាទ​ចំនួន ១៨ មន្ទីរសន្តិសុខ​សាធារណៈ​នៃកងកម្លាំង​វិស្វកម្ម​ភូមិភាគ​ស៊ីនជាំង ព្រមទាំង​សហគ្រាសចិន​ចំនួន ៨ មាន​ក្រុមហ៊ុន​Hikvision ជាដើម​ទៅក្នុងបញ្ជី​សហគ្រាស​ដែលត្រូវ​គ្រប់គ្រង​ការនាំចេញ ។ ឆ្លើយតប​នឹង​បញ្ហានេះ លោក​Gengshuang អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បានថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន​ជាប្រចាំ​កាលពី​ថ្ងៃទី ៨ ខែតុលាថា ទង្វើ​របស់អាមេរិក​បានល្មើសនឹង​ច្បាប់មូលដ្ឋាន​ស្តីពី​ទំនាក់ទំនង​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ បាន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេសចិន​និង​បំផ្លាញដល់​ផលប្រយោជន៍​ភាគីចិន ភាគីចិន​សម្តែង​ការមិនពេញចិត្ត​យ៉ាងខ្លាំង​និងប្រឆាំង​យ៉ាងដាច់ខាត​ចំពោះ​ការនេះ ។

    លោក​Gengshuang បាន​ចង្អុលបង្ហាញថា វិធានការ​ប្រឆាំង​ភេរវកម្ម​និង​លុបបំបាត់​ភាពជ្រុលនិយម​ដែល​ភូមិភាគស៊ីនជាំង​បាន​ចាត់ប្រើ គឺក្នុង​គោលបំណង​បង្ការ​ការកើតឡើង​នៃជ្រុលនិយម​និង​ភេរវនិយម​ពីឬសគល់ វាសមស្រប​នឹង​ច្បាប់ចិន​និង​ការអនុវត្ត​ជាក់ស្តែង​នៃអន្តរជាតិ​ទាំងស្រុង បាន​រួមចំណែក​យ៉ាងវិជ្ជមាន​ដល់​កិច្ចការ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ ។ ការចោទប្រកាន់​របស់​ភាគីអាមេរិក​ប្រឆាំងនឹង​ចិន​គឺក្រឡាប់​ពីស​ទៅជាខ្មៅ បានបង្ហាញ​ឱ្យឃើញ​បន្ថែមទៀតនូវ​ចេតនាអាក្រក់​របស់អាមេរិក​ដែល​ចង់បំផ្លាញ​កិច្ចខិតខំ​ផ្នែកប្រឆាំង​ភេរវកម្ម​របស់​ភូមិភាគ​ស៊ីនជាំង​និង​រារាំង​ការអភិវឌ្ឍ​ដោយស្ថិរភាព​នៃប្រទេសចិន ។

    លោក​Gengshuang បានថ្លែងថា ភាគីចិន​នឹងបន្ត​ចាត់វិធានការ​ដ៏ម៉ឺងម៉ាត់​និងខ្លាំងក្លា ដើម្បី​គាំពារ​អធិបតេយ្យភាព​ជាតិ សន្តិសុខ​និង​ផលប្រយោជន៍​នៃការអភិវឌ្ឍ​នៃប្រទេសចិន ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស