徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាពយន្ត4Kជាភាសាចិនកាតាំងស្តីពីពិធីអបអរសាទរខួបគម្រប់ ៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនបានចាក់បញ្ចាំងនៅហុងកុងជាលើកដំបូង

2019-10-09 17:18:28 cri

    ព្រឹកថ្ងៃ​ទី ៩ ខែតុលា ក្រុមហ៊ុន​វីដេអូ​នៃអគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិមចិន វិទ្យុ​ផ្សាយសំឡេង​មហាឈូងសមុទ្រ​នៃអគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិមចិន និងសហគមន៍​អ្នកប្រកប​អាជីព​ភាពយន្ត​ភាគខាងត្បូង​ប្រទេសចិន​បានរួមគ្នា​រៀបចំ​ធ្វើ​ពិធី​ចាក់បញ្ចាំង​នូវភាពយន្ត​4K​ជាភាសា​ចិនកាតាំង​ស្តីពី​ពិធីអបអរសាទរ​ខួប​គម្រប់ ៧០ ឆ្នាំ​នៃការបង្កើត​សាធារណរដ្ឋ​ប្រជាមានិតចិន​នៅ​ហុងកុង​ជាលើកដំបូង ។ ភ្ញៀវ​កិត្តិយស មាន​លោក​Yangjian អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ប្រចាំ​ហុងកុង​នៃរដ្ឋាភិបាល​មជ្ឈិមចិន លោក​Pete Lam Kin-ngo សមាជិក​អចិន្ត្រៃយ៍​នៃសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេសចិន​និងជា​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​ហុងកុង ព្រមទាំង​តំណាង​មជ្ឈដ្ឋាននានា​ជាង ២០០ នាក់​បាន​ចូលរួម​ពិធី​ចាក់បញ្ចាំង​និង​ទស្សនា​ភាពយន្ត ។

    ភាពយន្តនេះ​បានបញ្ចូល​សម្លេង​ជាភាសា​ចិនកាតាំង​ដោយ​ពិធីករ​នៃអគ្គស្ថានីយ​វិទ្យុ​និងទូរទស្សន៍​មជ្ឈិមចិន វាសមស្របនឹង​ទម្លាប់​មើលកុន​នៃ​ទស្សនិកជន​ហុងកុង ។ ទស្សនិកជន​ហុងកុង​អាច​មើលឡើងវិញនូវ​ទិដ្ឋភាព​អបអរសាទរ​ខួប​គម្រប់ ៧០ ឆ្នាំ​នៃការបង្កើត​សាធារណរដ្ឋ​ប្រជាមានិតចិន​នៅក្នុង​រោងកុន​ចំនួន ១៣​នៅហុងកុង ដោយ​ឆ្លុះបញ្ចាំងពី​ភាពខ្លាំងក្លា​និង​វិបុលភាព​នៃមាតុប្រទេស ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស