孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍ថ្មីបំផុតបង្ហាញថា ពិន្ទុចម្រុះនៃកម្លាំងប្រកួតប្រជែងទូទាំងពិភពលោករបស់ប្រទេសចិនបានកើនឡើងដោយមានស្ថិរភាព

2019-10-09 16:31:01 cri

    ថ្ងៃទី៩​ខែតុលា​ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​ប្រកាស​របាយការណ៍​ស្តីពីកម្លាំង​ប្រកួតប្រជែង​ទូទាំង​ពិភពលោក​ប្រចាំឆ្នាំ​២០១៩​ឱ្យដឹងថា​ ប្រទេសចិន​ឈរនៅលំដាប់​ថ្នាក់​ទី២៨ក្នុង​តារាង​​​លំដាប់ថ្នាក់​ចម្រុះនៃ​កម្លាំង​ប្រកួតប្រជែង​ទូទាំង​ពិភពលោក ​គឺ​ដូច​គ្នា​នឹង​ឆ្នាំទៅ​មិញ ​ប៉ុន្តែពិន្ទុ​ចម្រុះ​បាន​កើនឡើង​ដោយមាន​ស្ថិរភាព ។

    របាយការណ៍​បង្ហាញថា​ ប្រទេសចិន​បាន​ទទួលពិន្ទុ​លើគេ​ក្នុង​សន្ទស្សន៍​ដូចជា​ប្រព័ន្ធ​ទីផ្សារ ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ សមត្ថភាព​ច្នៃប្រឌិតថ្មី​និងប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យាជាដើម ​ហើយ​ក៏លេចធ្លោ​ក្នុងសន្ទស្សន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​ផងដែរ ។

    ក្នុងបញ្ជី​ចំណាត់​ថ្នាក់ចម្រុះ​ស្តីពីកម្លាំង​ប្រកួតប្រជែង​ថ្មីបំផុតនេះ​ ប្រទេស​សិង្ហបុរី​ឈរនៅ​លំដាប់ថ្នាក់​ទីមួយ​ ខណៈ​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ពី​លំដាប់​ថ្នាក់​ទីមួយ​នៅឆ្នាំ​២០១៨​មកនៅ​លំដាប់​ថ្នាក់ទីពីរ ​។ ​របាយការណ៍​ថ្លែងថា ​នៅ​មជ្ឈដ្ឋាន​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ​ភាពមិន​ច្បាស់លាស់​សម្រាប់​ការបើកទូលាយ​នៃពាណិជ្ជកម្ម​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ ។ ​ដូច្នេះ ​បាន​ប៉ះពាល់​ដល់ពិន្ទុ​ចម្រុះនៃ​កម្លាំង​ប្រកួតប្រជែង​ទូទាំង​ពិភពលោក​របស់​សហរដ្ឋអាមេរិក ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស