李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការលើកកម្ពស់កម្រិតនៃការចំណាយបានបំពេញបន្ថែមកម្លាំងចលករកាន់តែខ្លាំងដល់សេដ្ឋកិច្ចចិន

2019-10-09 15:45:53 cri

     កាលពីថ្ងៃទី​ ៨ ខែ​តុលា​ វិទ្យុអន្តរជាតិ​ចិន​បាន​ចេញផ្សាយ​អត្ថបទនៃ​អ្នក​អត្ថាធិប្បាយ​មួយ​ក្រោម​ចំណង​ជើង​ថា​«ការ​លើក​កម្ពស់​កម្រិតនៃ​​ការ​ចំណាយ​បាន​បំពេញ​បន្ថែម​កម្លាំង​ចលករ​កាន់តែ​ខ្លាំង​ដល់​សេដ្ឋកិច្ច​ចិន​» ។ 

       អត្ថបទ​បាន​បញ្ជាក់​ថា​ ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី ៧ ខែតុលាដែល​​ជា​ថ្ងៃឈប់​សម្រាកដើម្បី​អបអរសាទរ​ថ្ងៃបុណ្យ​ជាតិ​ចិន​ ប្រាក់​ចំណូល​ដែល​បាន​មកពី​​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​របស់​ចិន​មាន​៦ សែន​ ៤ ម៉ឺន​ ៩ពាន់ ៧រយ​ ១០លាន​យាន់​ប្រាក់​ចិន​ ។ ការ​លើក​កម្ពស់​កម្រិត​ថ្នាក់នៃ​​ការ​ចំណាយ​បានបន្ត​​ក្លាយ​ជា​កម្លាំង​ចលករដ៏​សំខាន់បំផុត​សម្រាប់​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ចិន​ ។ ​នេះ​​ជា​សមត្ថភាព​របស់​សេដ្ឋកិច្ច​ចិនក្នុង​ការទប់ទល់​នឹងបញ្ហា​ប្រឈម​ពីខាង​ក្រៅខណៈស្ថិត​​សភាពការណ៍​ពេល​បច្ចុប្បន្នដែល​សេដ្ឋកិច្ច​ពិភពលោក​រង​សម្ពាធ​ធ្លាក់ចុះ ​ការការពារ​និយម​ផ្នែក​ពាណិជ្ជកម្ម​និង​ឯកតោភាគី​និយម​ ។

       អត្ថបទ​បាន​ថ្លែង​ថា​ ឆ្នាំ២០១៨ ការ​ចំណាយ​បាន​ក្លាយ​ជា​កម្លាំង​ចលករ​ធំ​ទីមួយ​សម្រាប់​កំណើន​សេដ្ឋកិច្ច​ចិន​ក្នុងរយៈពេល​ ៥ ឆ្នាំ​ជាប់​គ្នា​ ។​ ចំណែក​ឯនៅ​ឆមាសទី១​ឆ្នាំ ២០១៩នេះ​ ការ​ចំណាយ​បាន​រួម​ចំណែក​ជាង​ ៦០ %នៃ​អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​ ។ កាបូប​លុយ​ដែល​ត្រូវ​បានបំពេញ​បន្ថែម​ជា​និច្ច​បាន​ធ្វើ​ឱ្យ​ប្រជាជន​ចិន​ចង់​ចំណាយ​  ។ ក្រៅពីនេះ​​ សហគ្រាសចិន​បាន​ផ្តល់​ផលិតផលនិង​សេវាកម្ម​​ដែល​មាន​គុណភាពកាន់តែ​ខ្ពស់​ ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នកចំណាយ​ផងដែរ ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស