魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx

សូមរំលឹកក្លិបបាល់បោះ The Houston Rockets ៖ទទួលបានការស្រឡាញ់ពេញចិត្តមិនមែនមានន័យថា ខ្លួនអាចធ្វើអ្វីតាមតែទំនើងចិត្តបានឡើយ

2019-10-09 17:29:28 cri

    នាពេល​ថ្មីៗនេះ ​លោក​ Daryl​ Morey ​អគ្គនាយក​នៃ​ក្លិប​បាល់បោះ ​The ​Houston ​Rockets ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម ​Twitter ​ដែល​មាន​ខ្លឹម​សារ​ជា​ពាក្យស្លោក​របស់​ជនប្រើ​អំពើហិង្សា​ជ្រុលនិយម​នៅ​តំបន់​ហុងកុង។​បន្ទាប់ពី​ហេតុការណ៍​នេះ​កើតឡើង ​សមាគម​កីឡា​បាល់បោះ​ចិន​បាន​ធ្វើ​ការ​ឆ្លើយតប​ភ្លាមៗ​អំពី​ការ​ផ្អាក​រាល់​កិច្ចសហប្រតិបត្តិការ​និង​ការផ្លាស់ប្តូរ​ទាំងឡាយ​ជាមួយ​ក្លឹប​បាល់បោះ​នេះ។​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ប្រកាស​ផ្អាក​រាល់​ការផ្សាយ​បន្តផ្ទាល់​នៃ​ការ​ប្រកួត​ក្លិប​បាល់បោះ ​The ​Houston ​Rockets ​នេះ។​អ្នកឧបត្ថម្ភ​និង​ដៃគូ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ចិន​ជា​ច្រើន​ក៏​បាន​ប្រកាស​ផ្អាក​រាល់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្លិប​បាល់បោះ ​The ​Houston ​Rockets ​ផងដែរ។​ជាមួយ​គ្នានេះ ​ក្រុមហ៊ុន​ល្បីឈ្មោះ​ខាង​បណ្តាញ​អ៊ីន​ធឺ​ណេត​នៃ​ប្រទេស​ចិន​ក៏បាន​ឆ្លើយតប​ចំពោះ​ការនេះ​ផងដែរ។​ចំណែក​ឯ​ក្រុមហ៊ុន ​Tencent ​បាន​ប្រកាស​ផ្អាក​រាល់​ការ​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​អ៊ីនធឺណេត​និង​រាល់​សេចក្តីរាយការណ៍​ដែល​ពាក់ព័ន្ធ​នឹង​ក្លិប​បាល់​បោះ ​The ​Houston ​Rockets ។​វេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិច ​ដូច​ជា ​Taobao ​និង ​JD.com ​ជាដើម​បាន​លុបចោល​នូវ​ផលិតផល​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ពាក្យគន្លឹះ ​"ក្លិប​បាល់​បោះ ​The ​Houston ​Rockets" ​ផងដែរ។​

    លោក ​Silver ប្រធាន​នៃ​សមាគមបាល់បោះ​ NBAអាមេរិក​បានថ្លែង​ថា​” ទស្សនតម្លៃ​របស់​សមាគម ​NBA ​គឺគាំទ្រ​សិទ្ធិ​សេរីភាព​​បញ្ចេញ​មតិ​របស់លោក​ Morey “ ។ ​ប្រជាជន​អាមេរិក​មួយ​ចំនួន​បានស្រែកតាមបណ្តាញ​ទំនាក់ទំនងសង្គម​​Twitter ថា ​ NBA មិនត្រូវ​ការ​ប្រទេស​ចិន​ទេ​ ប៉ុន្តែ​​ប្រទេស​ចិនទេ​ដែល​​ត្រូវ​ការ​NBAនោះ​ ។ គោល​ជំហ​របស់​លោក​Morey បាន​បំផ្លាញ​មនោសញ្ចេតនា​របស់ប្រជាជន​ចិន​ដែល​​គាំទ្រ ​NBA ។​ចំណែក​ឯអកប្បកិរិយា​របស់​ក្លិប​បាល់បោះ​Rockets​ អាមេរិកបាន​​​ធ្វើ​ឱ្យ​ប្រជាជន​ចិន​កាន់តែអាក់​អន់​ចិត្ត​ថែមទៀត​ ។​ កាលពី​ឆ្នាំ​ ២០០២ ប្រជាជន​ចិន​បាន​ចូលចិត្តក្លិប​បាល់បោះ​ Rockets​ ដោយសារ​លោក​Yao ​Ming​ ចូល​ជា​សមាជិក​NBA ។ ឆ្នាំ​ ២០១៩នេះ​ ប្រជាជន​ចិន​ក៏អាច​បោះបង់​ចោល​ក្លិប​​បាល់​បោះ​ Rockets​ ដោយសារ​ពាក្យ​មិន​សមរម្យ​​របស់​លោក ​Morey ​នេះ​ ។ ​ពីព្រោះ​ប្រជាជន​ចិន​ស្រឡាញ់​មាតុភូមិ​របស់​ខ្លួន​ ។ ប្រជាជន​ចិន​មិន​អនុញ្ញាត​ឱ្យ​បុគ្គលទាំង​ឡាយ​ណា​និយាយ​ផ្តេស​ផ្តាស​និង​ជ្រៀតជ្រែក​កិច្ច​ការ​ហុងកុង​ដែល​ជា​កិច្ច​ការ​ផ្ទៃក្នុង​របស់​ចិនជា​ដាច់​ខាត​ ។​

    មិនមែន​ប្រទេសចិន​ត្រូវការ​ NBA ​នោះទេ ​ផ្ទុយទៅវិញ ​គឺ NBA ​​មិនអាច​ចាក​ចេញ​​ពី​ប្រទេស​ចិន​។​កុំភ្លេច​ក្នុងរដូវកាល​ប្រកួត​នាឆ្នាំទៅ ​​នៅប្រទេស​ចិន​មាន​មនុស្ស​ចំនួន ៦៤០ ​លាននាក់​បាន​ចូលរួម​ទស្សនា​​កម្មវិធី​ដែល​ទាក់ទង ​NBA ​, ​ចំនួន​អ្នកគាំទ្រ NBA ​ ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ប្រទេស​ចិន​មានដល់ទៅ 144 ​លាននាក់។ តម្លៃ​ទីផ្សារ​នៅ​ចិន​របស់​ NBA ​​គឺ​ ៤២០០ ​លាន​ដុល្លា​អាមេរិក។  ​សូម​រំលឹក​ក្លឹប​បាល់បោះ​​ The Houston Rockets ​​ជាថ្មី​ម្តងទៀត  ​៖  ​ទទួល​បាន​ការស្រឡាញ់​ពេញចិត្ត​មិន​មាន​ន័យ​ថា​​ខ្លួន​អាច​ធ្វើ​តាម​​អ្វី​តាមតែ​ទំនើងចិត្ត​បាន​ឡើយ​។​ ​មើល​តួលេខ​ខាង​លើ​នេះ​ឱ្យ​បាន​ច្បាស់សិន ​ហើយ​សឹម​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​​ថា តើ​ត្រូវ​ដោះស្រាយ​បញ្ហា​​ដែល​បង្ក​ឡើង​ដោយ​លោក Daryl Morey ​​ដោយ​វិធី​ណា៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស