马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ថ្នាក់ដឹកនាំនៃសហភាពអឺរ៉ុបបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ដើម្បីពិគ្រោះពិភាក្សាអំពីបញ្ហានៃការដកខ្លួនចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប

2019-10-09 17:28:58 cri

 លោកDavidSassoliប្រធានថ្មី​នៃ​សភា​អឺរ៉ុប​និង​លោក DonaldTuskប្រធាន​នៃ​ក្រុម​ប្រឹក្សា​ទ្វីបអឺរ៉ុប​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាល្លឺម៉ង់​ជា​បន្តបន្ទាប់​កាល​ពី​ថ្ងៃ​ទី​៨ខែ​តុលា ​និង​ធ្វើ​កិច្ច​ជំនួប​ពិភាក្សា​ជា​មួយ​លោក​ស្រី​ AngelaMerkeនាយក​រដ្ឋមន្រ្តី​អាល្លឺម៉ង់​ដោយ​ឡែក​ពី​គ្នា​ស្តីពី​ការ​ដក​ខ្លួន​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ជា​ដើម។

     ថ្ងៃត្រង់​ថ្ងៃ​ដដែល ​លោក​ស្រី​ AngelaMerkeនិង​លោកDavidSassoliបាន​រួម​គ្នា​ជួប​អ្នក​សារ​ព័ត៌មាន​បន្ទាប់​ពី​ជំនួប​បិទ​ទ្វារ​នៅ​ក្រុង​ប៊ែកឡាំង ​លោក​ស្រី​ AngelaMerkeបាន​ថ្លែង​ថា​​ ​បញ្ហា​ដកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេសជា​ចំណុចសំខាន់​នៃ​កិច្ច​ជំនួប​ពិភាក្សារវាង​ភាគី​ទាំង​ពីរ ​ហើយ​បញ្ហា​នេះ​ក៏​ជា​បញ្ហា​ប្រឈម​ចម្បងរបស់​សហភាព​អឺរ៉ុប​ដែរ។

     សហភាព​អឺរ៉ុប​និង​អង់គ្លេស​នៅមិនទាន់​ឈាន​ដល់​មតិឯកភាព​គ្នា​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​ដក​ខ្លួន​របស់​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប​នៅ​ឡើយ​ទេ ​ខណៈ​នាយករដ្ឋមន្រ្តី​អង់គ្លេស​ធ្លាប់​បាន​និយាយ​ថា ​មិនថា​មាន​កិច្ច​ព្រមព្រៀង​ឬអត់ ​អង់គ្លេស​នឹង​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី​៣១​ខែ​តុលា​ខាងមុខ។

អ្នកបកប្រែ:马小青
ប្លុកពិសេស