邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ក្នុងសប្តាហ៍ឈប់សម្រាកដើម្បីអបអរសាទរបុណ្យជាតិចិនថ្ងៃទី ១ តុលា ចំណូលពីការលក់ក្នុងវិស័យពាណិជ្ជកម្មលក់រាយនិងសហគ្រាសផ្នែកម្ហូបអាហាររបស់ប្រទេសចិនទទួលបានចំនួនជាង 1.5 ទ្រីលានយាន់ប្រាក់ចិន

2019-10-08 15:17:16 cri

      យោងតាម​ស្ថិតិ​ប្រកាស​ដោយ​​ក្រសួង​ពាណិជ្ជកម្ម​ចិន​កាលពី​ថ្ងៃទី ៧ ​ខែតុលា​បាន​ឱ្យ​ដឹងថា  ​​គិត​ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ៧ ​ខែតុលា​កន្លងទៅនេះ  ​​ចំណូល​ពី​ការលក់​ក្នុង​វិស័យ​ពាណិជ្ជកម្ម​លក់រាយ​និង​សហគ្រាស​ផ្នែក​ម្ហូបអាហារ​​របស់​ប្រទេសចិន​​ទទួលបាន​ 1.52 ​ទ្រីលាន​យាន់ប្រាក់ចិន​​​​ ​បាន​កើនឡើង​ចំនួន​  8.5 % ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នាឆ្នាំទៅមិញ​។

      តាមការ​ពិនិត្យ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឱ្យ​ដឹង​ថា   ​ក្នុង​សប្តាហ៍​ឈប់សម្រាក​​ដើម្បី​អបអរ​សាទរ​បុណ្យជាតិចិន​ថ្ងៃទី ១ តុលា ​​នា​ឆ្នាំ​២០១៩ នេះ  ​​ការ​ចំណាយ​ក្នុង​​​​ការទិញទំនិញ  ​ម្ហូបអាហារ​បែប​ប្រពៃណី​ជាដើម ​បានបង្ហាញ​នូវភាពល្អប្រសើរ​ជាច្រើន  ​ ​ហើយ​ការចំណាយ​ក្នុង​វិស័យ​​ថ្មី​ដូចជា​ទេសចរណ៍ ​វប្បធម៌ កីឡា​ជាដើម​​មានការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។ ​ចំណែក​​សេដ្ឋកិច្ច​ពេលរាត្រី​បាន​ក្លាយជា​ចំណុច​លេចធ្លោ​ថ្មី​  ​​ការផ្គត់ផ្គង់​​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ​ដ៏​ចាំបាច់​គឺ​គ្រប់គ្រាន់  ​​ខណៈ​តម្លៃ​ទំនិញ​រក្សា​នូវ​ស្ថិរភាព​៕​​​

អ្នកបកប្រែ:邓倩

ពិភាក្សា()