马小青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ការលក់សំបុត្រភាពយន្តក្នុងអំឡុងបុណ្យជាតិចិនលើសពី៤ពាន់៨រយលានយាន់ប្រាក់ចិន

2019-10-08 16:52:51 cri

     ក្នុង​អំឡុង​បុណ្យ​ជាតិ​ចិន ​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ភាពយន្តប្រទេស​ចិន​បាន​បង្កើត​ឯត្តទគកម្ម​កម្រិត​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត។​គិត​ត្រឹម​ម៉ោង​១៨​ថ្ងៃ​ទី​៧ខែ​តុលា​ ​ការ​លក់សំបុត្រ​ភាពយន្ត​ក្នុង​អំឡុងបុណ្យជាតិចិន​បាន​លើស​ពី​៤ពាន់៨រយលាន​យាន់ប្រាក់​ចិន ​ស្មើ​នឹង​មនុស្ស​ចំនួន​១២៣លាននាក់​ចូល​ទស្សនា​ ​បាន​បង្កើត​ឯតទគ្គកម្ម​ថ្មី​នៃ​ភាព​យន្ត​ប្រទេស​ចិន។ភាពយន្ត​ចំនួន​បី​ដូច​ជា​ខ្ញុំនិង​មាតុប្រទេស​ខ្ញុំ ​ The Captainនិង The Climbersស្ថិត​ក្នុង​លំដាប់​ថ្នាក់​ពី​ទី១​ដល់​ទី៣​នៃ​ការ​លក់​សំបុត្រ ​ដែល​ទទួល​​បាន​ការ​កោតសរសើរ​យ៉ាង​កក់ក្តៅ​និង​បំផុស​អារម្មណ៍​ស្នេហាជាតិ​របស់​អ្នក​ទស្សនា។

    ចាប់​ឆ្នាំ​២០១៨រៀងមក ​អ្នក​ផលិត​ភាពយន្ត​ចិន​បាន​ជាប់​រវល់​ក្នុង​ការងារ​ច្នៃ​ប្រឌិត​និង​ផលិត​ភាពយន្ត​ដែល​បង្ហាញ​នូវ​ស្មារតី​ខិតខំ​តស៊ូ​របស់​ប្រទេស​ចិន​និង​រំលឹក​ប្រវត្តិសាស្រ្ត​ប្រទេស​ចិន​ថ្មី​ក្នុង​រយៈពេល​៧០​ឆ្នាំ។

អ្នកបកប្រែ:马小青

ពិភាក្សា()