翟茜茜
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក U Sein Win Aung អតីតឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅចិន ៖ គួរតែសិក្សានិងរៀនសូត្រពីបទពិសោធន៍របស់ប្រទេសចិន និងថែរក្សានិងឱ្យតម្លៃនូវចំណងមិត្តភាពរវាងប្រទេសមីយ៉ាន់ម៉ានិងចិន

2019-10-07 16:04:11 cri

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500033%5c1%5c9500033_1_1_a3a51fc2-c7b0-4cd9-bb0c-71bdc77c8db8.JPG

 

      លោក​ U Sein Win Aungជា​ប្រធាន​សមាគម​មិត្តភាព​មីយ៉ាន់ម៉ា​-​ចិន​ ព្រមនិង​ធ្លាប់​ទទួល​តំណែង​ជា​ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​​ប្រចាំ​នៅប្រទេសចិនផងដែរ​​ ក្នុង​រយៈ​ពេលជា​​ច្រើន​ឆ្នាំ​កន្លង​មក​ លោក​បាន​ខិត​ខំ​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​ចំណង​មិត្តភាពរវាង​ប្រទេស​មីយ៉ាន់​ម៉ា​និង​ចិន​ ។ ក្នុង​ឱកាស​ខួប​គម្រប់​ ៧០ ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋប្រជាមានិត​ចិន​ ពេល​ផ្តល់​បទ​សម្ភាន៍​ជា​មួយ​អ្នក​សារ​ព័ត៌មាន​នៃ​អគ្គស្ថានីយវិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​ លោក​U Sein Win Aungបាន​លើក​ឡើង​ថា សមិទ្ធផល​ដែល​​សាធារណរដ្ឋប្រជាមានិត​ចិន​ទទួល​បាន​ក្នុង​រយៈ​ពេល​ ៧០ ឆ្នាំ​ គឺ​អាស្រ័យ​ទៅ​លើ​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​បក្ស​កុម្មុនិយស្ត​ចិន​ ។ ​បច្ចុប្បន្ន ប្រទេសចិន​បាន​ក្លាយ​ទៅជា​ប្រទេស​​ខ្លាំង​ក្លា​មួយ​ដែល​មានការអភិវឌ្ឍ​ខ្ពស់​ទាំង​វិស័យ​នយោបាយ​ សេដ្ឋកិច្ច​ និង​សង្គមកិច្ច ។ បទ​ពិសោធន៍​នៃការ​អភិវឌ្ឍ​​របស់ប្រទេសចិន​គឺ​មានតម្លៃ​សម្រាប់​​ប្រទេស​មីយ៉ាន់ម៉ាសិក្សា​រៀនសូត្រ​​តាម​ ។

 

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500033%5c1%5c9500033_1_1_9b12a7e6-3fdd-4e76-8011-2a55a8aa0e45.JPG

 

      បច្ចុប្បន្ន ប្រទេស​​មីយ៉ាន់ម៉ានិង​ចិន​បាន​និង​កំពុង​​​ជំរុញ​យ៉ាងសកម្ម​នូវ​កិច្ចកសាង​ “​ខ្សែ​ក្រវាត់​និង​ផ្លូវ​” និង​របៀង​សេដ្ឋកិច្ច​​មីយ៉ាន់ម៉ា-​ចិន​ ។ លោក​U Sein Win Aungបាន​កត់​សម្គាល់​ថា គំនិត​ផ្តួច​ផ្តើម​ “ខ្សែ​ក្រវាត់​និង​ផ្លូវ​”​អាច​នាំ​មក​នូវ​ការ​អភិវឌ្ឍ​​និង​សុខសន្តិភាព​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ក៏​ដូចជា​ទូទាំង​ពិភពលោក​ផងដែរ​ ៕

 

图片默认标题_fororder_%5c%5c172.100.100.3%5ctemp%5c9500033%5c1%5c9500033_1_1_76d30622-ba21-4c86-9b8b-bf5c7e87e2bc.JPG

អ្នកបកប្រែ:翟茜茜

ពិភាក្សា()